Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អ្នកសង្កេតការណ៍ជាតិ៧២ស្ថាប័ន និងអន្តរជាតិ៤ស្ថាប័នត្រូវបានគ.ជ.ប ទទួលស្គាល់ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិចំនួន៧២ស្ថាប័ន និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន៤ ស្ថាប័ន ត្រូវបានគ.ជ.ប ប្រកាសទទួលស្គាល់ សម្រាប់ការចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះ។ នេះបើតាមលទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគ.ជ.ប។

បើតាមសេចក្តីប្រកាសក៏មានការបញ្ជាក់ដែរថា ទោះជាយ៉ាងនេះក្តី គណៈកម្មាធិការជាតិរៀបចំការបើឆ្នោត កំពុងបន្តពិនិត្យលើការស្នើសុំចុះសង្កេតការណ៍ជាតិ និងអន្តរជាតិមួយចំនួនទៀត។ ក្រៅពីមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទាំងនោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅអាណត្តិទី៥នេះ ក៏មានភ្ញៀវពិសេសចំនួន៤ផងដែរ ត្រូវបានគ.ជ.បសម្រេចទទួលស្គាល់ជាផ្លូវការឱ្យចូលពិនិត្យការបោះឆ្នោតនេះដែរ ជាពិសេសស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ខណៈដែលស្ថានទូតរុស្ស៉ី គ.ជ.ប កំពុងពិនិត្យបន្ថែម។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់សរុបចំនួន១៦៥២ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ ហើយពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង