Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចិនចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ«ខ្សែក្រវ៉ាត់និងផ្លូវ»ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ«ខ្សែក្រវ៉ាត់និងផ្លូវ»ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក  ប្រភពរូប៖​ស៊ីស៊ីធីវី

ចិន៖ នៅក្នុងដំណើរទស្សនកិច្ចនៅ Papua New Guinea (PNG) ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់ស្តីពីខ្សែក្រវាត់ និងផ្លូវ។

ប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់ស្តីពីខ្សែក្រវាត់ និងផ្លូវ ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ ការអភិវឌ្ឍន៍បៃតង សុខភាព កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។

លោក Wang បានកត់សម្គាល់ថា ឯកសារកិច្ចសហប្រតិបត្តិការទាំងអស់ គឺជាសាក្សីនៃវឌ្ឍនភាពដ៏រឹងមាំនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ហើយនឹងបន្ថែមកម្លាំងរុញច្រានថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកែលម្អសុខុមាលភាពនៃប្រទេសកោះប៉ាស៊ីហ្វិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិរបស់ PNG លោក Soroi Eoe លោក Wang បាននិយាយថា ប្រទេសចិនបានផ្តល់ចក្ខុវិស័យការទូតដល់គ្រប់ប្រទេសទាំងអស់ មិនថាតូចឬធំ មានភាពស្មើគ្នាតាមរយៈសកម្មភាពជាក់ស្តែង។

ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិចវិនិយោគបន្ថែមទៀត និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការរីកចម្រើននៃប្រទេសកំពុងអភិវឌ្ឍន៍ ជំនួសឱ្យការប្រើប្រាស់ពួកគេជាកូនអុកសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ អ្វីដែលចិនសង្ឃឹម គឺការអភិវឌ្ឍ និងរីកចម្រើនរួមជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមសម្រាប់មនុស្សជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង