
តួកគីប្តូរឈ្មោះថ្មី«ពីតួកគីទៅជាតួកគីយ៉េ»
តួកគី៖ ប្រទេសតួកគីបានស្នើទៅកាន់អង្កការសហប្រជាជាតិប្តូរឈ្មោះថ្មីពីតួកគីទៅជា«តួកគីយ៉េ»ការស្នើសុំប្តូរឈ្មោះថ្មីរបស់ប្រទេសនេះត្រូវបានអង្កការសហប្រជាជាតិអនុម័តសំណើរភ្លាមៗ។នេះបើយោងតាមការចុះផ្សាយរបស់កាសែត ស៊ីអិនអេ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិបានប្រាប់ AFP តាមអ៊ីមែលថា "ការផ្លាស់ប្តូរត្រូវបានUNអនុម័តតាមភ្លាមៗ" ។ លោកបានកត់សម្គាល់ថា លិខិតផ្លូវការរបស់ទីក្រុងអង់ការ៉ា ដែលស្នើសុំការផ្លាស់ប្តូរនេះ បានទទួលនៅទីស្នាក់ការកណ្តាលទីក្រុងញូវយ៉ករបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ។
ដោយឡែកមួយថ្ងៃមុននេះ រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavasoglu បានបង្ហោះរូបថតខ្លួនឯងដែលចុះហត្ថលេខាលើលិខិតនោះ ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ គាត់បានសរសេរថា "ជាមួយនឹងលិខិតដែលខ្ញុំបានផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថ្ងៃនេះ យើងកំពុងចុះបញ្ជីឈ្មោះប្រទេសរបស់យើងជាភាសាបរទេសនៅអង្គការសហប្រជាជាតិថា 'Turkiye' រឺ តួកគីយ៉េ ។ លោកបានបន្ថែមថាការផ្លាស់ប្តូរនេះនឹងនាំមកនូវការបញ្ចប់ដំណើរការនៃ "ការបង្កើនឈ្មោះថ្មីនេះ" ដែលជាគំនិតផ្តួចផ្តើមដែលចាប់ផ្តើមដោយប្រធានាធិបតួកគីគឺលោក Recep Tayyip Erdogan ដែលបានដឹកនាំប្រទេសអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ លោកសង្គត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះបានព្យាយាមផ្លាស់ប្តូរម៉ាកយីហោលើផលិតផលរបស់ខ្លួនពី "ផលិតនៅប្រទេសទួកគី" ទៅ "ផលិតនៅទួគីយ៉េ"៕