Cctime 6monthsfree desktop
Cc times  web banner kh (2)

តួកគីប្ដូរឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសហ្វាំងឡង់ និងស៊ុយអែត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នាថ្ងៃទី ១៨ ឧសភា ប្រធានាធិបតីតួកគី Recep Tayyip Erdogan ថ្លែងសុន្ទរកថានៅទីក្រុងអង់ការ៉ា។ បោះពុម្ពផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (រូបថតដោយ Mustafa Kaya)

តួកគី៖ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍នៅថ្ងៃទី២ ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានផ្លាស់ប្តូរស្ថានទូតតួកគីនៅក្នុងប្រទេសទាំងពីរ ដោយសារមានភាពខុសគ្នាខ្លាំងជាមួយហ្វាំងឡង់ និងស៊ុយអែត ជុំវិញការចូលជាសមាជិករបស់ប្រទេសទាំងពីរជាមួយណាតូ។

កាសែត "Official Gazette" របស់ប្រទេសតួកគីបានរាយការណ៍ថា លោក Erdogan បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេស និងតំបន់ចំនួន ២៥។ ក្នុងចំណោមនោះ លោក Deniz Chakar មន្ត្រីទទួលបន្ទុកផ្នែកផ្សព្វផ្សាយអន្តរជាតិ និងកិច្ចការវប្បធម៌ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសហ្វាំងឡង់ ហើយលោក Jan Tezer មន្ត្រីទទួលបន្ទុកកិច្ចការនយោបាយទ្វេភាគីក្នុងក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសស៊ុយអែត។

បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ធ្វើឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានអនុវត្តគោលនយោបាយអព្យាក្រឹតភាពយោធាជាយូរមកហើយបានផ្លាស់ប្តូរ ដោយកាលពីថ្ងៃទី១៨ ខែឧសភា ប្រទេសទាំងពីរ បានដាក់ពាក្យចូលជាសមាជិក ណាតូ ដែលទាមទារការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកណាតូទាំងអស់។

ក្នុងនាមជាសមាជិកនៃអង្គការណាតូ តួកគីប្រឆាំងនឹងស៊ុយអែត និងហ្វាំងឡង់ ដោយសារប្រទេសទាំងពីរនេះ គាំទ្រ PKK និង "ចលនាGülen" ដែលតួកគីជឿថា ជាក្រុមភេរវករ។

ដើម្បីឱ្យភាគីតួកគីផ្លាស់ប្តូរគំនិត ស៊ុយអែត និងហ្វាំងឡង់ បានបញ្ជូនគណៈប្រតិភូកាលពីចុងខែមុន ដើម្បីធ្វើការពិគ្រោះយោបល់ជុំទីមួយជាមួយមន្ត្រីតួកគីនៅទីក្រុងអង់ការ៉ា រដ្ឋធានីនៃប្រទេសតួកគី ប៉ុន្តែមានការរីកចម្រើនតិចតួច។

លោក Erdogan បាននិយាយនាពេលថ្មីៗនេះថា ប្រទេសតួកគីនៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការចូលរួមរបស់ស៊ុយអែត និងហ្វាំងឡង់ជាមួយណាតូ។ លោកបានបន្តថា ដរាបណាលោកកាន់តំណែង តួកគីនឹងគាំទ្រឲ្យប្រទេសទាំងពីរចូលជាសមាជិកណាតូឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង