Yearendyearend1140x150

ការជំទាស់របស់ហុងគ្រីលើការដាក់ទណ្ឌកម្មជុំថ្មីលើរុស្ស៊ីត្រូវបានលុបចោល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការជំទាស់របស់ហុងគ្រីលើការដាក់ទណ្ឌកម្មជុំថ្មីលើរុស្ស៊ីត្រូវបានលុបចោល ប្រភពរូប៖​ស៊ីស៊ីធីវិ

ហុងគ្រី៖ ប្រភពពីសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ការជំទាស់របស់ប្រទេសហុងគ្រីចំពោះកញ្ចប់ទណ្ឌកម្មទីប្រាំមួយរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីត្រូវបានលុបចោល ។

មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមជាគោលការណ៍កាលពីដើមសប្តាហ៍នេះ លើកញ្ចប់ទណ្ឌកម្មលើកទីប្រាំមួយប្រឆាំងនឹងរុស្ស៊ី ដែលនឹងប៉ះពាល់ដល់ ៧៥ ភាគរយនៃការនាំចូលប្រេងពីរុស្ស៊ី ហើយបេសកជនរដ្ឋាភិបាលសហភាពអឺរ៉ុប នឹងប្រែក្លាយកិច្ចព្រមព្រៀងនយោបាយនោះទៅជាអត្ថបទផ្លូវច្បាប់នៅថ្ងៃពុធ ដើម្បីចូលជាធរមាន។ ហើយ សហភាពអឺរ៉ុបនឹងបន្តពិភាក្សាអំពីការដាក់ទណ្ឌកម្មនាពេលខាងមុខទៀត។

យោងតាមក្រុមហ៊ុនផលិតឧស្ម័នរុស្ស៊ី Gazprom យ៉ាងហោចណាស់ក្រុមហ៊ុនថាមពលអឺរ៉ុបចំនួនប្រាំ រួមទាំងក្រុមហ៊ុនមួយមកពីប្រទេសដាណឺម៉ាក ហូឡង់ ហ្វាំងឡង់ ប៉ូឡូញ និងប៊ុលហ្គារី ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ននៅថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីក្រុមហ៊ុនទាំងនោះបដិសេធមិនធ្វើការទូទាត់ជាប្រាក់រូប្លឹសតាមសំណើរបស់រុស្ស៊ី។ ទន្ទឹមនឹងនេះ រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នយ៉ាងតឹងរ៉ឹងទៅតាមតម្លៃ និងបរិមាណទិញដែលមានចែងក្នុងកិច្ចសន្យាមុនៗ។

មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមជាគោលការណ៍លើការដាក់ទណ្ឌកម្មជុំទីប្រាំមួយប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ដោយគ្របដណ្តប់លើ "ការហាមឃាត់ដោយផ្នែក" លើប្រេងរុស្ស៊ី និងការដកធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ីពី SWIFT ដែលជាប្រព័ន្ធទូទាត់ប្រើសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិភាគច្រើន។

ប្រទេសហុងគ្រី ជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងរបស់រុស្ស៊ី ហើយប្រទេសនេះ បានបដិសេធម្ដងហើយម្ដងទៀតលើការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ដោយសារការដាក់ទណ្ឌកម្មនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ហុងគ្រី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង