ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខឡើយ។
