681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន សែន អំពាវនាវដល់ក្រសួង ស្ថាប័ន បង្កើនសិទ្ធិអំណាចដល់កុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្នុងទិវាកុមារអន្ដរជាតិ លើកទី៧៣ សម្ដេច ហ៊ុន សែន ថ្ងៃទី៣០ ឧសភា បានចេញសារលិខិតអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន បង្កើនសិទ្ធិអំណាចដល់កុមារ ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសរបស់កុមារ។

យោងតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន យកចិត្តទុកដាក់ទៅលើការសិទ្ធិអំណាចរបស់កុមារ ជាពិសេសកុមាររងគ្រោះ កុមារងាយរងគ្រោះ កុមារមានពិការភាព និងកុមារដែលបានបាត់បង់ការមើលថែទាំពីឪពុកម្ដាយ។

គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ថា សារលិខិតនេះមិនត្រឹមតែធ្វើឡើងក្នុងទិវាកុមារអន្ដរជាតិប៉ណ្ណោះទេ ថែមទាំងធ្វើឡើងក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ លើកទី២១ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ ថែមទៀតផង៕

Khcct banner

អត្ថបទទាក់ទង