Cctimesw1140xh150cm copy

ក្រសួងអប់រំរៀបចំការប្រឡងកម្មវិធី«ប៊ីប»ដើម្បីជួយសិស្សដែលបោះបង់ការសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ ថ្ងៃទី៣១ ឧសភា បានជូនដំណឹងស្ដីពីការប្រឡងបញ្ចប់លើកទី២ របស់កម្មវិធី ប៊ីប (BEEP) ដែលប្រព្រឹត្តទៅថ្ងៃទី២៥ និង២៦ មិថុនា នៅតាមមណ្ឌលសិក្សានីមួយ។ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាលើមុខវិជ្ជា ដែលបានសិក្សានៅលើកម្មវិធី ប៊ីប (BEEP) តម្រូវដាក់ពាក្យស្នើសុំការប្រឡងជាមួយ លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល ឲ្យបានត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

កម្មវិធីប៊ីបបាននឹងកំពុងជួយប្អូនៗដែលបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ ទី៨ និងទី៩ ឲ្យទទួលបានឱកាសសិក្សាបញ្ចប់ថ្នាក់ទី៩ តាមរយៈការសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រោយពេលបញ្ចប់ ប្អូនៗអាចបន្តចុះឈ្មោះបណ្ដុះបណ្ដាលជំនាញ នៅវិទ្យាស្ថានអប់រំ បណ្ដុះបណ្ដាល និងបច្ចេកទេស (TVET) នៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឬ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា។

- ដើម្បីចុះឈ្មោះចូលរៀនសូមចុចតំណ៖ https://goo.gl/L2w6H5

- ព័ត៌មានលម្អិត ៖ ០១០៣៩៤៤០៧ ឬ សារអេឡិចត្រូនិក៖ [email protected]



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង