
ភ្នំពេញ៖ សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ សាកលវិទ្យាល័យខេមតិចនឹងបិទទទួលពាក្យអាហារូបករណ៍ទេពកោសល្យស្ទែម ហង់ជួន ណារ៉ុន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
បើតាមសេចក្តីជូនដំណឹង នេះជាឱកាសល្អសម្រាប់សិស្សានុសិស្សដែលកំពុងស្វែងរកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យខេមតិច។ សាកលវិទ្យាល័យខេមតិចបានផ្ដល់ជូនអាហារូបករណ៍ទេពកោសល្យស្ទែម ហង់ជួន ណារ៉ុន ចំនួន១០ កន្លែង លើជំនាញដូចជា វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត វិស្វកម្មសូហ្វវែរ ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង និងបច្ចេកវិទ្យាអប់រំជាដើម៕
ដាក់ពាក្យ៖ http://form.jotform.com/212209108193449
ចុះឈ្មោះ៖ https://forms.gle/XgXybtNScjTiTkKM8