Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

និស្សិតIFLឈ្នះការតស៊ូមតិលើប្រធានបទពាក់ព័ន្ធ«ទស្សនវិជ្ជា»របស់CAMPSDA

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
និស្សិតនៃសាកលវិទ្យាល័យផារ៉ាហ្គន និងវិទ្យាស្ថានភាសាបរទេស ក្នុងកម្មវិធី CUIDO 2022

ភ្នំពេញ៖ និស្សិតមកពីវិទ្យាស្ថានភាសាបរទេស (IFL) និងនិស្សិតមកពីសាកលវិទ្យាល័យផារ៉ាហ្គន (PIU) នាថ្ងៃទី២៩ ឧសភា បានប្រកួតគ្នានៅក្នុងកម្មវិធី CAMPSDA University Invitational Debate Open 2022 (CUIDO 2022)។ ការប្រកួតតស៊ូមតិនេះ រៀបចំដោយសមាគមនិយាយជាសាធារណៈ និងតស៊ូមតិនៅកម្ពុជា (Cambodia Public Speaking and Debate Association) ហៅកាត់ថា CAMPSDA។

ការប្រកួតតស៊ូមតិដែលមានការចូលរួមទស្សនាផ្ទាល់នេះ បានឡើងនៅក្នុងសាលអង្គរ-គីហ្សូណា CJCC និងទស្សនិកជនចូលរួមទស្សនាប្រមាណជាង ១០០នាក់។ លទ្ធផលនៃការប្រកួត និស្សិតមកពីវិទ្យាស្ថានភាសាបរទេស បានទទួលជ័យលាភីក្នុងការប្រកួត CUIDO 2022 នេះ។

និស្សិតមកពីវិទ្យាស្ថានភាសាបរទេស បានប្រាប់ស៊ីស៊ីថាមស៍ថា ដោយសារប្រកួតនេះមិនបានដឹងប្រធានបទមុននោះឡើយ ដែលធ្វើឱ្យជួបផលពិបាកខ្លះៗ ប៉ុន្ដែដោយសារការស្រឡាញ់ការតស៊ូមតិ ទើបធ្វើឱ្យមើលឃើញថាការប្រកួតតស៊ូមតិនេះជាការសប្បាយ។ ក្រោយពីទទួលបានជ័យលាភី និស្សិតមកពី IFL បានឱ្យដឹងថា ខ្លួនមិនរំពឹងថានឹងឈ្នះនៅក្នុងការប្រកួតនេះឡើយ។

ទោះបីជាមិនទទួលបានជ័យលាភី និស្សិតមកពីសាកលវិទ្យាល័យផារ៉ាហ្គន បានឱ្យដឹងថាខ្លួនបានរៀននូវអ្វីជាច្រើនជាមួយការការតស៊ូមតិនេះ ដូចជាការទទួលបានបទពិសោធន៍ថ្មីៗ ការទំនាក់ទំនង ការស្គាល់មនុស្សថ្មីៗ និងការទទួលបានចំណេះដឹងទូទៅជាច្រើន ដែលខ្លួនអត់អាចរៀនបាននៅសាលា។

គួរបញ្ជាក់ថា ការប្រកួតតស៊ូមតិ ដែលរៀបចំដោយ CAMPSDA មានរយៈពេលពីរថ្ងៃ ដែលថ្ងៃទីមួយនៃការប្រកួតមានការចូលរួមប្រកួតពីសាកលវិទ្យាល័យឡានម៉េ កម្ពុជា វិទ្យាស្ថានភាសាបរទេស បណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានពាណិជ្ជសាស្រ្ដ អេស៊ីលីដា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។ សម្រាប់ថ្ងៃទីពី ដែលជាវគ្គផ្ដាច់ព្រ័ត្រមាន វិទ្យាស្ថានភាសាបរទេស និងនិស្សិតមកពីសាកលវិទ្យាល័យផារ៉ាហ្គន៕

និស្សិតវិទ្យាស្ថានភាសាបរទេស
និស្សិតសាកលវិទ្យាល័យផារ៉ាហ្គន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង