Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរខេត្តសៀមរាបចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដីនៅក្នុងតំបន់បឹងទន្លេសាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋនឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។ ការផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប។

បើតាមសេចក្តីប្រកាស ទន្ទឹមនឹងការផ្សព្វផ្សាយនេះ អាជ្ញាធរសៀមរាបក៏បានផ្សព្វផ្សាយ អំពីអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេច ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។

ដូច្នេះការកែសម្រួលនេះ ប្រជាពលរដ្ឋនឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងពិតប្រាកដអំពីសុខទុក្ខ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង