Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនខ្មែរម្នាក់ឡើងទទួលសញ្ញាបត្រពីលោក ចូ បៃដិន អមជាមួយរង្វាន់«ខ្សែគោនិងក្រមា»ពីជីដូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ យុវជន ពេជ្រ មូន ជាអ្នកជនបទមកពីស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៧ ឧសភា បានឡើងទទួលសញ្ញាបត្រជំនាញ ផ្នែកគណិតវិទ្យា និង ការសាវជ្រាវនៅលំហរអាកាស ពីបណ្ឌិតសភាយោធាអាម៉េរិក ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក។អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺរង្វាន់«ខ្សែគោ និងក្រមា» ពីជីដូនរបស់ខ្លួន ដើម្បីជាមរតកអនុស្សាវរីយ៍ដ៏សែនជូជត់ពី ពេលកុមារភាព។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការយុវជន ពេជ្រ មូន បានរៀបរាប់ពីជីវិតក្រលំបាកកាលពីកុមារភាព ដែលជាក្មេងឃ្វាលគោតាមស្រែ ហើយក្រមាសម្រាប់ដាក់ថ្នាក់បាយ និងអំបិល។«ខ្សែគោ និងក្រមា» បានក្លាយជាអានុស្សាវរីយ៍នៃជីវិត ១០ ឆ្នាំ ដែលជីដូចរបស់ពេជ្រ មូន រក្សាទុក រងចាំចៅត្រលប់មកប្រទេសកម្ពុជាវិញ។

ក្រោយប្រឹងប្រែងសិក្សាអស់រយៈពេល៤ឆ្នាំ នៅបណ្ឌិតសភាយោធាអាម៉េរិក តាមរយៈអាហារូបករណ៍ទូតអាម៉េរិក យុវជន ពេជ្រ មូន បានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងឆ្នាំ២០២២ និង បានឡើងទទួលសញ្ញាបត្រ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក។

នៅថ្ងៃទទួលសញ្ញាបត្រជីដូចរបស់យុវជន ពេជ្រ មូន បាននាំយក «ខ្សែគោ និងក្រមា» ពីប្រទេសកម្ពុជារហូតដល់អាម៉េរិក ដើម្បីជារង្វាន់ជូនចៅប្រុស ក្នុងថ្ងៃបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាម៉េរិក។ជារង្វាន់ដែលលោកយាយរក្សាទុក និង យកមកមើល ដើម្បីកុំអោយនឹកចៅពេក។

យុវជន ពេជ្រ មូន បានចាត់ទុករង្វាន់ «ខ្សែគោ និងក្រមា»ជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់គេ និង អរគុណលោកយាយជាទីគោរពស្រលាញ់របស់គេ។សំណេរ និង រូបភាពនេះ បាននាំឱ្យមានការចែកចាយយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក។

គួរបញ្ជាក់ថា មុនទទួលបានអាហារូបករណ៍នៅសាលាបណ្ឌិតសភាយោធាអាម៉េរិក ពេជ្រ មូន ក៏បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ និង ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីកម្ពុជាផងដែរ។យុវជន ពេជ្រ មូន ធ្លាប់បានផ្ញើជីវិតតាមសំយ៉ាបផ្ទះគេ និងជាអ្នកបម្រើនៅតាមភោជនីយដ្ឋាន ថែមទាំងធ្លាប់ត្រូវបានអ្នកមានលុយយកដបស្រាវាយក្បាលថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង