
អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានផ្តល់ឱ្យអ្នកទស្សនារបស់ខ្លួននូវទិដ្ឋភាពដ៏កម្រនៃមូលដ្ឋានដ្រូនយោធាក្រោមដីរបស់ប្រទេស ជាមួយនឹងវីដេអូដែលបង្ហាញពីដ្រូន UAVs ចម្បាំងដែលចតនៅខាងក្នុងកន្លែងនោះ។
វីដេអូដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ត្រូវ បានគេនិយាយថាត្រូវបានគេថតនៅតំបន់ភ្នំ Zagros ដែលលាតសន្ធឹងពីឆ្នេរសមុទ្រអ៊ីរ៉ង់រហូតដល់ព្រំដែនរបស់ខ្លួនជាមួយអ៊ីរ៉ាក់ និងតួកគីនៅភាគពាយព្យ។ តែទោះជាយ៉ាងណា មិនមានព័ត៌មានលម្អិតបន្ថែមអំពីទីតាំងរបស់មូលដ្ឋាននេះត្រូវបានបង្ហាញទេ។
អ្នកឆ្លើយឆ្លងព័ត៌មានបានពន្យល់ថា វាបានចំណាយពេល ៤៥ នាទីដើម្បីទៅដល់មូលដ្ឋានដោយឧទ្ធម្ភាគចក្រពីទីក្រុង Kermanshah ភាគខាងលិចប្រទេសអ៊ីរ៉ង់។ ចំពោះការធ្វើដំណើរត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយអ្នកកាសែតត្រូវបានគេចងភ្នែក ដោយអនុញ្ញាតឱ្យមើលឃើញតែអ្នកជុំវិញខ្លួននៅពេលមកដល់។
ខ្សែអាត់វីដេអូនេះ បង្ហាញពីជួរនៃដ្រូនចម្បាំងដែលផ្ទុកមីស៊ីលចតនៅក្នុងផ្លូវរូងក្រោមដី ដែលមានប្រវែងរាប់រយម៉ែត្រ។ គំរូមួយដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍គឺ Kaman-22 ត្រូវបានគេនិយាយថាអាចគ្របដណ្តប់បានចម្ងាយយ៉ាងហោចណាស់ ២,០០០ គីឡូម៉ែត្រ។
វីដេអូដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក៏បានបង្ហាញពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ Mohammad Bagheri និងមេបញ្ជាការកងទ័ព Abdolrahim Mousavi កំពុងត្រួតពិនិត្យមូលដ្ឋានក្រោមដី។
អ៊ីរ៉ង់ បានចាប់ផ្តើមកម្មវិធីដ្រូនចម្បាំងយោធារបស់ខ្លួនជាលើកដំបូង នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងអំឡុងពេលសង្រ្គាមជាមួយអ៊ីរ៉ាក់។
សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានផ្តល់សម្ព័ន្ធមិត្តក្នុងតំបន់ជាមួយនឹងដ្រូនចម្បាំង ដល់ក្រុម ចលនាហេសបូឡារបស់លីបង់ រដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម Houthi របស់យេម៉ែន៕