Img 0571

វៀតណាមបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីភ្លៀងលិចខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មនុស្ស​ពីរ​នាក់​ព្យាយាម​រុញ​ម៉ូតូ​នៅ​តាម​ផ្លូវ​លិច​ទឹក​ក្នុង​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២

ហូជីមិញ៖ ភ្លៀងធ្លាក់កាលពីថ្ងៃអាទិត្យ បានបំបែកកំណត់ត្រាក្នុងឆ្នាំ ១៩៨៦ ដោយទឹកលិចខ្លាំងកម្ពស់ប្រហែល ៦មីលីម៉ែត្រ។នេះបើយោងតាមស្ថានីយ៍អាកាសធាតុនៅផ្លូវ Lang ទីក្រុងហាណូយ។

មន្រ្តីវៀតណាម បានគូសបញ្ជាក់ថាក្នុងរយៈពេលពីរម៉ោងចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៤ រសៀល មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របាននិយាយថា កាលពីថ្ងៃអាទិត្យ ស្ថានីយអាកាសធាតុនៅលើ Lang បានកត់ត្រាកម្រិតទឹកភ្លៀងក្នុងកម្រិត ១៣៨ ម.ម ដែលលើសពីកំណត់ត្រាមុននៅ ១៣២.៥ ម.ម នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៨៦ ។

យោងតាមស្ថានីយអាកាសធាតុបានឲ្យដឹងថា នៅក្នុងរយៈពេលដូចគ្នានេះ ស្រុក Cau Giay មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកម្រិតលើសពី ១៧០ មម តាមពីក្រោយដោយស្រុក Tay Ho កម្រិត ១៥០ ម.ម, ស្រុក Hoang Mai កម្រិត ១៣០ ម.ម និងស្រុក Ba Dinh, Thanh Xuan និង Thanh Tri មានកម្រិត ១០០ មមនៅទូទាំងរាជធានី។ ភ្លៀងធ្លាក់បានជន់លិចផ្លូវជាង ៣០ ក្នុងទីក្រុងហាណូយ ដោយផ្នែកខ្លះមានជម្រៅពី ៦០-៧០ សង់ទីម៉ែត្រ ដែលធ្វើអោយស្ទះចរាចរណ៍។

ដោយឡែកតំណាងក្រុមហ៊ុនបង្ហូរទឹកក្រុងហាណូយបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចផ្ទុកលើសចំណុះប្រព័ន្ធលូទឹកក្នុងទីក្រុង ដែលបណ្តាលឱ្យជន់លិចក្នុងតំបន់។ បុគ្គលិករាប់រយនាក់ត្រូវបានបញ្ជូននៅរសៀលថ្ងៃអាទិត្យដើម្បីដើរល្បាតតំបន់លិចទឹក ដោយព្រមានប្រជាជន និងបោសសម្អាតធុងសំរាម និងកំទេចកំទី ក៏ដូចជាការបើកកន្លែងស្តុកទឹកនៅក្នុងបឹងដូចជា Bay Mau, Dam Chuoi និង Ho Me ដើម្បីធានាថាពួកគេអាចទប់ទល់នឹងទឹកភ្លៀងនាពេលអនាគតបាន។

យ៉ាងណាមិញចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ល្បឿននៃនគរូបនីយកម្មលឿន និងដង់ស៊ីតេប្រជាជនវៀតណាមខ្ពស់បានទាមទារឱ្យមានការអភិវឌ្ឍន៍ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹក ជាពិសេសនៅតំបន់ដូចជា Ha Dong ស្រុក Long Bien និងទីប្រជុំជន Son Tay ដែលនៅឆ្ងាយ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់កាលពីថ្ងៃអាទិត្យនៅទីក្រុងហាណូយ គឺជាលទ្ធផលនៃតំបន់សម្ពាធទាប ដែលបាននាំភ្លៀងមកលើខេត្ត Son La និង Hoa Binh ផងដែរ។ រហូតមកដល់ថ្ងៃអង្គារ ភ្លៀងនឹងបន្តធ្លាក់នៅតំបន់ភ្នំ និងកណ្តាលភាគខាងជើង ដោយមានកម្រិតភ្លៀងធ្លាក់រហូតដល់ ១៥០ មីលីម៉ែត្រ។ អ្នកឧតុនិយមបាននិយាយថា ចាប់ពីយប់ថ្ងៃច័ន្ទ ភ្លៀងនឹងធ្លាក់មកតំបន់នានាចាប់ពី Thanh Hoa ដល់ Thua Thien-Hue នៅតំបន់កណ្តាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង