Cctime 6monthsfree desktop
Cc times  web banner kh (2)

នេប៉ាល់ផ្អាកការស្វែងរកយន្តហោះបាត់ខ្លួនដោយសារតែអាកាសធាតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ខេតម៉ាន់ឌូ៖ យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយដែលមានមនុស្សជិះលើយន្តហោះចំនួន ២២ នាក់បានបាត់ខ្លួនលើអាកាសក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ហើយអាជ្ញាធរបានផ្អាកការស្វែងរកក្នុងស្ថានភាពលំបាកដោយសារតែអាកាសធាតុពុំអំណោយផល ។

អ្នកនាំពាក្យប៉ូលិស Bishnu Kumar KC បានប្រាប់រ៉យទ័រថា "ប្រតិបត្តិការស្វែងរកត្រូវបានផ្អាកសម្រាប់ថ្ងៃនេះ ដោយសារភាពងងឹត" ។ លោកបន្តថា យើងមិនទាន់អាចធ្វើការសន្និដ្ឋានលទ្ធផលណាមួយទេហើយ ការស្វែងរកនឹងចាប់ផ្តើមឡើងវិញនៅព្រឹកស្អែកបន្ត។

ក្រុមមន្ត្រីបាននិយាយថា អាកាសធាតុអាក្រក់ និងតំបន់ភ្នំបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់ទីតាំងយន្តហោះ ដែលជាយន្តហោះ De Havilland Canada DHC-6-300 Twin Otter ដំណើរការដោយក្រុមហ៊ុនឯកជន Tara Air ។

មន្ត្រីរដ្ឋាភិបាលបាននិយាយថា យន្តហោះនេះបានហោះឡើងនៅពេលព្រឹកសម្រាប់ការហោះហើររយៈពេល ២០ នាទី ប៉ុន្តែបានបាត់បង់ការទាក់ទងជាមួយប៉មបញ្ជា ៥ នាទីមុនពេលវាចុះចត។

ជាមួយគ្នានេះដែរយន្តហោះនេះបានចាកចេញពីទីក្រុងទេសចរណ៍ Pokhara ចម្ងាយ ១២៥ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Kathmandu ដោយវាត្រូវហោះឆ្ពោះទៅ Jomsom ដែលមានចម្ងាយប្រហែល ៨០km ភាគពាយព្យនៃ Pokhara និងជាកន្លែងទេសចរណ៍ និងធម្មយាត្រាដ៏ពេញនិយមមួយ។ ទូរទស្សន៍នេប៉ាល់គ្រប់គ្រងដោយរដ្ឋបាននិយាយថា អ្នកភូមិបានឃើញយន្តហោះកំពុងឆេះនៅតំបន់នៃទន្លេ Lyanku Khola នៅជើងភ្នំហិម៉ាឡៃយ៉ាន Manapathi ក្នុងស្រុកមួយជាប់ព្រំដែនទីបេ។

អ្នកនាំពាក្យរបស់ Tara Air លោក Sudarshan Gartaula បានប្រាប់រ៉យទ័រដោយសំដៅទៅកន្លែងអគ្គីភ័យថា "ក្រុមរុករកកំពុងបន្តឆ្ពោះទៅរកទិសដៅនោះ" វាអាចជាភ្លើងដោយអ្នកភូមិ ឬដោយអ្នកឃ្វាលគោ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) ក៏បាននិយាយថា ក្រុមមួយត្រូវបានដឹកនាំទៅកាន់តំបន់នោះ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះនេះដឹកជនជាតិឥណ្ឌា៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់ រួមទាំងនាវិក៣នាក់។

ទន្ទឹមនឹងនេះគេហទំព័រតាមដានការហោះហើរ Flightradar24 បាននិយាយថា យន្តហោះបាត់ខ្លួនដែលមានលេខចុះបញ្ជី ៩N-AET បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ ១៩៧៩ ។ ការិយាល័យអាកាសធាតុបាននិយាយថា មានពពកក្រាស់គ្របដណ្តប់នៅតំបន់ Pokhara-Jomson តាំងពីព្រឹកម៉ិញ។

គួរបញ្ជាក់ថាប្រទេសនេប៉ាល់ដែលមានភ្នំចំនួនប្រាំបីក្នុងចំណោមភ្នំខ្ពស់បំផុតទាំង ១៤ របស់ពិភពលោក រួមទាំងអេវឺរ៉េសផងដែរនោះ មានកំណត់ត្រានៃគ្រោះថ្នាក់យន្តហោះច្រើនបំផុត។ នៅដើមឆ្នាំ ២០១៨ជើងហោះហើរ US-Bangla Airlines ពីទីក្រុង Dhaka ទៅកាន់ Kathmandu បានធ្លាក់នៅពេលចុះចត និងឆេះដោយបានសម្លាប់មនុស្ស ៥១ នាក់ក្នុងចំណោមមនុស្ស ៧១ នាក់នៅលើយន្តហោះ។ ក្នុងឆ្នាំ ១៩៩២ មនុស្សទាំងអស់ ១៦៧ នាក់នៅលើយន្តហោះប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញត្រូវបានសម្លាប់នៅពេលដែលវាបានបុកលើភ្នំមួយខណៈដែលវាព្យាយាមចុះចតនៅ ខេតម៉ាត់ឌូ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង