
WHO៖ អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃសុក្រថា ករណីប្រហែល ៦៥០ មានជំងឺរលាកថ្លើមមិនស្គាល់ប្រភព ចំពោះកុមារត្រូវបានរាយការណ៍ពីប្រទេសចំនួន ៣៣ ចន្លោះពីថ្ងៃទី ៥ ខែមេសា ដល់ថ្ងៃទី ២៦ ខែឧសភា។
WHO បាននិយាយថា ក្នុងចំណោមករណី ដែលអាចកើតមានចំនួន ៦៥០ យ៉ាងហោចណាស់មានកុមារចំនួន ៣៨ នាក់ត្រូវបានទាមទារឲ្យមានការប្តូរថ្លើម ហើយកុមារចំនួន ៩ នាក់បានស្លាប់ ដោយប្រហែល ៧៥.៤ ភាគរយនៃករណី គឺជាកុមារអាយុក្រោម ៥ ឆ្នាំ។
អង្គការសុខភាពពិភពលោក បានបន្ថែមថាករណីនេះ គឺធ្ងន់ធ្ងរនិងមានមាមាត្រខ្ពស់ជាង ដែលអាចវិវត្តទៅជាជំងឺខ្សោយថ្លើម បើធៀបនឹងរបាយការណ៍មុន ជំងឺរលាកថ្លើមដែលមិនស្គាល់ប្រភពចំពោះកុមារនេះ ត្រូវបានវាយតម្លៃហានិភ័យក្នុងកម្រិតពិភពលោកថា ជាកម្រិតមធ្យម។
WHO បានបញ្ជាក់ថា ចំនួនករណីជាក់ស្តែងអាចត្រូវបានគេប៉ាន់ស្មានមិនដល់ ក្នុងការកំណត់មួយចំនួន ដែលមួយផ្នែកដោយសារតែសមត្ថភាពឃ្លាំមើលមានកម្រិត។
ប្រភព និងរបៀបនៃការបញ្ជូនសារធាតុ ដែលមានសក្តានុពល មិនទាន់ត្រូវបានកំណត់នៅឡើយ ដូច្នេះលទ្ធភាពនៃការរីករាលដាលបន្ថែមទៀតមិនទាន់ត្រូវបានគេវាយតម្លៃពេញលេញនៅឡើយទេ៕