681 ezgif.com resize
Swift cc time

គ.ជ.ប៖ ការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនជិត១សប្តាហ៍នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងអ្នកនាំពាក្យ គ.ជ.ប។

ភ្នំពេញ៖ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅកម្ពុជាជិត១សប្តាហ៍មកនេះ បានប្រព្រឹត្តទៅដោយរលូន នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងអ្នកនាំពាក្យ គ.ជ.ប ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ឃុំ-សង្កាត់ នាព្រឹកថ្ងៃទី២៧ ឧសភានេះ បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍ ក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅតាមបណ្តាខេត្ត និងរាជធានីខេត្ត បានប្រព្រឹត្តទៅដោយរលូន រលូនដោយមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានា បានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឃុំ សង្កាត់។

យ៉ាងណាក៏ដោយ ឯកឧត្តម បានបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៦ ឧសភា ក៏មានពាក្យបណ្តឹងចំនួន៣៣ ត្រូវបានដាក់ចូលទៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោត នៅតាមឃុំសង្កាត់ ប៉ុន្តែ គ.ជ.ប បាននិងកំពុងដោះស្រាយជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ការឃោសនារកសម្លេងឆ្នោតបាននិងកំពុងប្រព្រឹត្តទៅជាធម្មតា ពោលគឺរហួតដល់ថ្ងៃទី៣ មិថុនា។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ មិថុនា ២០២២៕


Khcct banner

អត្ថបទទាក់ទង