
WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានករណីជំងឺអុតស្វាប្រហែល ២០០ ករណី ដែលត្រូវបានបញ្ជាក់ និងករណីសង្ស័យជាង ១០០ ត្រូវបានរាយការណ៍នៅជុំវិញពិភពលោក។
ក្រសួងសុខាភិបាលអ៊ីតាលី បាននិយាយនៅក្នុងព្រឹត្តិបត្រមួយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនករណីជំងឺអុតស្វា ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសបានកើនឡើងដល់ ៦ ករណី ធ្វើឲ្យហានិភ័យនៃការឆ្លងបានកើនឡើង។ ការចាក់វ៉ាក់សាំងនឹងត្រូវបានអនុវត្តចំពោះក្រុមដែលងាយរងគ្រោះតែប៉ុណ្ណោះ ប៉ុន្តែការចាក់វ៉ាក់សាំងដ៏ធំនឹងមិនត្រូវបានគេយកមកពិចារណាជាបណ្តោះអាសន្ននោះទេ។
អាជ្ញាធរសុខភាព និងសុវត្ថិភាពរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនករណីជំងឺអុតស្វា ដែលត្រូវបានបញ្ជាក់បានឈានដល់ ៩០ ករណីនៅក្នុងប្រទេស។ ដោយមាន ៨៥ ករណី នៅក្នុងប្រទេសអង់គ្លេស ៣ ករណីនៅប្រទេសស្កុតឡែន និង មួយករណីនៅវែលនិងអៀរឡង់ខាងជើង។
នាយកដ្ឋានសុខភាពសាធារណៈរបស់ប្រទេសបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកឆ្លងជំងឺអុតស្វា បានឈានដល់ចំនួន ៧ ករណីនៅក្នុងប្រទេស។
ប្រទេសអេស្បាញកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីករណីជំងឺអុតស្វា ដែលបានបញ្ជាក់ថ្មីចំនួន ២៥ ធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៨៤ ក្រៅពីនេះ ប្រទេសនេះមានករណីសង្ស័យចំនួន ៧៣ ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីជំងឺអុតស្វា ចំនួន៩ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួនប្រាំពីរ រួមទាំងរដ្ឋកាលីហ្វ័រញ៉ា ផ្លរីដា និងម៉ាសាឈូសេត គិតត្រឹមសប្តាហ៍នេះ។
ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ក៏បានរាយការណ៍ថា មានករណីជំងឺអុតស្វា ដែលបានបញ្ជាក់ចំនួន ១០ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៥ ករណីនៅក្នុងខេត្ត។ ក្រៅពីនេះ ខេត្តមានករណីសង្ស័យពី ២០ ទៅ ៣០ករណី។ មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ការចាក់វ៉ាក់សាំងនៃការពារជំងឺអុតស្វា អាចចាប់ផ្តើមនៅដើមថ្ងៃសុក្រ។ ខណៈករណីកើតជំងឺអុតស្វាដំបូងត្រូវបានបញ្ជាក់ក្នុងទីក្រុង Toronto ដែលនាំឲ្យចំនួនសរុបនៃជំងឺនេះកើនដល់ ២៦ នាក់ក្នុងប្រទេសកាណាដា៕