Yearendyearend1140x150

បាក់ជញ្ជាំងផ្ទះនៅវៀតណាម«បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
វាលស្រែមួយនៅស្រុក Binh Xuyen នៃខេត្ត Vinh Phuc បានលិចទឹកបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

ហូជីមិញ៖ ភ្លៀងមួយមេធំបានបណ្តាលទឹកជន់នៅវៀតណាមបន្តឡើយយ៉ាងសន្ធឹក ហើយជញ្ជាំងផ្ទះមួយនៅភាគខាងជើងនៃប្រទេសវៀតណាមបានបាក់សង្គត់បណ្តាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិតនិងមួយចំនួនទៀតរងរបួស។

ប៉ូលីសវៀតណាមបានគូសបញ្ជាក់ថា បុរសពីរនាក់ និងស្ត្រីម្នាក់បានស្លាប់ ហើយស្ត្រីម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅភាគខាងជើងខេត្ត Vinh Phuc បន្ទាប់ពីជញ្ជាំងផ្ទះបានដួលរលំកាលពីថ្ងៃពុធ ខណៈដែលពួកគេកំពុងសម្អាតកន្លែងមួយបន្ទាប់ពីមានភ្លៀងធ្លាក់ ដោយអ្នកស្លាប់មានអាយុ ២៥-៤៣ឆ្នាំ និងស្ត្រីរងគ្រោះអាយុ២២ឆ្នាំ ។

ដោយឡែក កាសែត Giao Thong បានរាយការណ៍ថា មនុស្សទាំងបួននាក់កំពុងសម្អាតបន្ទាប់ពីមានភ្លៀងធ្លាក់ នៅពេលដែលជញ្ជាំងផ្ទះមួយបានដួលរលំមកលើពួកគេ។ អាជ្ញាធរកំពុងស្រាវជ្រាវតាមគំនរបាក់បែកដើម្បីរកឱ្យឃើញថាតើមានជនរងគ្រោះបន្ថែមទៀតឬយ៉ាងណា និងព្យាយាមរកឱ្យឃើញពីមូលហេតុនៃគ្រោះថ្នាក់នេះ ។ ការស្លាប់ដែលត្រូវបានរាយការណ៍ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសវៀតណាមកើនឡើងដល់៦ នាក់ ។ ការបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សបីនាក់នៅក្នុងខេត្ត Tuyen Quang និង Hoa Binh ខណៈបានបំផ្លាញផ្ទះចំនួន ២៦០ ខ្នង។ តំបន់សម្ពាធទាបមួយនៅលើតំបន់ភាគខាងជើងបានបង្កឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៩ ខែឧសភា ប៉ុន្តែកម្រិតដែលធ្ងន់បំផុតបានលេចឡើងចាប់តាំងពីថ្ងៃសៅរ៍មុន។

គួរបញ្ជាក់ថាទឹកជំនន់បានបំផ្លាញស្រែប្រាំងចំនួន ៩,៥០០ ហិកតានៅតាមមូលដ្ឋានមួយចំនួន ដោយទីក្រុងហាណូយរងការខូចខាតច្រើនជាងគេ ដោយបាត់បង់ជាង ៤,០០០ ហិកតា បន្ទាប់មកគឺ Tuyen Quang និង Phu Tho ដែលមាន ១,៥០០ ហិកតា។ ចន្លោះម៉ោង ៧ ព្រឹក ដល់ ៣ រសៀល កាលពីថ្ងៃអង្គារ ជំនន់ទឹកភ្លៀងត្រូវបានគេវាស់នៅជិត ២០០ មីលីម៉ែត្រនៅខេត្ត Thai Binh ជាង ១៣០ មីលីម៉ែត្រ នៅទីក្រុង Hai Phong ៨០ មីលីម៉ែត្រ ក្នុងក្រុង Tuyen Quang និងជិត ៩០ មីលីម៉ែត្រ។ ក្រុមអ្នកឧតុនិយមបាននិយាយថា ភ្លៀងបានចាប់ផ្តើមស្រកកាលពីថ្ងៃពុធនៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាម ទោះបីជាតំបន់ភ្នំនៅភាគខាងជើងអាចនឹងមានភ្លៀងបន្តធ្លាក់រយៈពេលពីរបីថ្ងៃទៀតក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង