Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុន Angkor Resources កំពុងពិនិត្យបច្ចេកទេសបូមប្រេងពីអណ្តូងប្រេងនៅឈូងសមុទ្រកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុន Angkor Resources ដែលប្រកាសថាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន (EnerCam) ជំរុញថាមពលនៅកម្ពុជា កំពុងធ្វើការត្រួតពិនិត្យ បច្ចេកទេសបូមប្រេងពីអណ្តូងប្រេងនៅឈូងសមុទ្រកម្ពុជា។ ក្រុមហ៊ុន និងក្រុមការងារក្រសួងរ៉ែ និងថាមពល បន្តពិភាក្សាពីលក្ខណៈបច្ចេកទេស ដើម្បីបន្តដំណើរការ។ នេះបើតាមការឲ្យដឹងពីលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។

លោក ជៀប សួរ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុន Angkor Resources និងក្រុមការងារក្រសួងក្រសួងរ៉ែ និងថាមពល បន្តពិភាក្សាពីលក្ខណៈបច្ចេកទេស ដើម្បីបន្តដំណើរការ។ ប៉ុន្តែនៅមានការពិភាក្សាគ្នាច្រើនទៀត ព្រោះនេះគ្រាន់តែជាការជួយពិនិត្យមើលស្ថានភាពឋបនភណ្ឌដំបូងប៉ុណ្ណោះ។ លោកបន្តថា ចំពោះឧបករណ៍ សម្ភារ ទាំងអស់នៅការដ្ឋានប្លុកA នៅមានសុវត្ថិភាពធម្មតា។

នាយកប្រតិបត្តិ VP Operations of Angkor និងជាប្រធានក្រុមហ៊ុន EnerCam លោក Mike Weeks តាមរយៈសំណើរបស់មន្ត្រីរដ្ឋាភិបាលនៃក្រសួងរ៉ែ និងថាមពល បានដឹកនាំការវាយតម្លៃ និងត្រួតពិនិត្យបច្ចេកទេសនៃកន្លែងផលិត និងវេទិកាខួងយករ៉ែនៅឈូងសមុទ្រ ដែលមានចម្ងាយ ១៦០ គីឡូម៉ែត្រពី ក្រុងព្រះសីហនុ នៅតំបន់បាតសមុទ្រ ក្នុងអាងឈូងសមុទ្រថៃ។

សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពលបានអនុញ្ញាតឲ្យក្រុមហ៊ុន Angkor Resources ជួយពិនិត្យការដ្ឋាន និងបច្ចេកទេសក្នុងការផលិត និងបូមប្រេងពីអណ្តូងប្រេងនៅឈូងសមុទ្រកម្ពុជា ក្រោយពីក្រុមហ៊ុន KrisEnergy Group ត្រូវបាន កងទ័ពជើងទឹកឥណ្ឌូនេស៊ី​បានចាប់រឹបអូស​នាវា MT Strovolos ​ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា ដែលចោទថាបានលួចដឹកប្រេង​ទើបនឹងបូមប្រមាណ​ជិត៣០ម៉ឺនបារ៉ែលពីកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង