
ប៉ាឡេស្ទីន៖ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ក្មេងប្រុសជនជាតិប៉ាឡេស្ទីនអាយុ ១៦ ឆ្នាំម្នាក់ដែលត្រូវបានទាហានអ៊ីស្រាអែលបាញ់ចំក្បាលបានស្លាប់ភ្លាមៗ ហើយយ៉ាងហោចណាស់មនុស្ស ៨០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងនៅក្នុងទីក្រុង West Bank ។
អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យមានការការពារពីការ "សម្លាប់" ដែលមានគោលដៅលើកូនចៅរបស់ខ្លួន និងតម្រូវឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏សាហាវរបស់ខ្លួន។
មន្ត្រីយោធាអ៊ីស្រាអែលអះអាងថា ប្រជាជនប៉ាឡេស្ទីន បានវាយប្រហារពួកគេដោយថ្ម និង Molotov ដោយបង្ខំឱ្យពួកគេបើកការបាញ់ប្រហារដោយគ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក៕