681 ezgif.com resize
Swift cc time

ស.ស.យ.ក នឹងរៀបចំការប្រកួតបាល់ទាត់វិទ្យាល័យនៅភ្នំពេញ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមក្លឹបបាលទាត់បឹងកេត នឹងរៀបចំការប្រកួតបាល់ទាត់ជ្រើសរើស «ជើងឯកវិទ្យាល័យ» លើកទី២ ឆ្នាំ២០២២។ ការប្រកួតនេះប្រព្រឹត្តទៅនៅថ្ងៃទី០៦ កក្កដា រហូតដល់ថ្ងៃទី១៣ តុលា។ កាលបរិច្ឆេទនៃការទទួលពាក្យចូលរួមប្រកួត និងសុំធ្វើជាម្ចាស់ផ្ទះ នឹងផុតកំណត់ថ្ងៃទី១០ មិថុនា វេលាម៉ោង ១៦:០០នាទីរសៀល។

ការប្រកួតបាល់ទាត់វិទ្យាល័យធ្វើឡើង ដើម្បីលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ បណ្ដុះស្មារតីស្រឡាញ់កីឡា សុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្ដវេន ព្រមទាំងរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសិស្សវិទ្យាល័យនានា។

ការប្រកួតជ្រើរើសជើងឯកវិទ្យាល័យនេះ ធ្វើឡើងនៅថ្ងៃទី០៦ កក្កដា រហូតដល់ថ្ងៃទី១៣ តុលា ឆ្នាំ២០២២ ដែលការប្រកួតមានពីរដំណាក់កាល។ ដំណាក់កាលទី១ ក្រុមនីមួយៗ ត្រូវជួបប្រកួតដើម្បីសន្សំពិន្ទុ និងដំណាក់កាលទី២ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ៤ ត្រូវប្រកួតនៅវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះ និងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឈ្នះ នឹងក្លាយជា ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ទីតាំងទទួលពាក្យចូលរួមប្រកួត ស្ថិតនៅការិយាល័យក្លឹបបាលទាត់បឹងកេត ដែលស្ថិតនៅកីឡាដ្ឋាន ខេមប៊ូឌា អ៊ែរវ៉េ ភូមិឬស្សីស្រស់ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង