
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ ការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចលទ្ឋផលបាន ៧៣.៧០% នៃគម្រោង។
ផ្លូវនេះ ជាផ្លូវក្រវ៉ាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរាជធានីភ្នំពេញ មានប្រវែង ៥៣គមទទឹង ២២ម ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ ១ ជាប្រភេទផ្លូវបេតុងអារមេ កម្រាស់ ២២ស.ម៕

