Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កង្វះពលករបរទេសធ្វើឱ្យផលិតកម្មប្រេងដូងរបស់ម៉ាឡេស៊ីធ្លាក់ចុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កង្វះពលករបរទេសធ្វើឱ្យផលិតកម្មប្រេងដូងរបស់ម៉ាឡេស៊ីធ្លាក់ចុះ ប្រភពរូប៖ ស៊ីស៊ីធីវិ

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោក មិនអាចទាញយកទុនពីការកើនឡើងនៃតម្រូវការប្រេងដូងជាសកលនោះទេ ដោយសារតែកង្វះខាតពលករបរទេសយ៉ាងធ្ងន់ធ្ងរនៅចំការដូងប្រេងរបស់ខ្លួន។

ប្រហែល ៨៤ ភាគរយនៃកម្មករបរទេសនៅចំការដូងប្រេងរបស់ប្រទេសម៉ាឡេស៊ី ដែលធ្វើឱ្យប្រទេសនេះមិនអាចទាញយកប្រយោជន៍ពីតម្លៃខ្ពស់នៃប្រេងដូង និង ការហាមឃាត់ការនាំចេញរបស់ប្រទេសឥណ្ឌូនេស៊ី។

លោក Nageeb Wahab នាយកប្រតិបត្តិនៃសមាគមប្រេងដូងម៉ាឡេស៊ីបាននិយាយថា «ចាប់តាំងពីជំងឺកូវីឌ១៩មក មិនមានកម្មករបរទេសមកពីរឆ្នាំហើយ ហើយកម្មករចាកចេញថែមទៀត ដែលធ្វើឲ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ហើយមកដល់ពេលនេះ យើងខ្វះកម្មករជាង ១០ម៉ឺននាក់»។

ផលិតកម្មប្រេងដូងរបស់ម៉ាឡេស៊ីពិតជាបានធ្លាក់ចុះកាលពីឆ្នាំមុន បើទោះបីជាតម្រូវការពិភពលោកស្ទុះងើបឡើងវិញក៏ដោយ។ តម្លៃប្រេងដូងឆៅបានឡើងខ្ពស់រួចទៅហើយ សូម្បីតែមុនពេលជម្លោះក្នុងប្រទេសអ៊ុយក្រែនបានកាត់បន្ថយការផ្គត់ផ្គង់ប្រេងដែលមានការប្រកួតប្រជែង និងបានជំរុញឱ្យតម្លៃប្រេងដូងឡើងដល់កម្រិតមួយទៀត។

កង្វះកម្លាំងពលកម្មត្រូវបានគេប៉ាន់ស្មានថា បានធ្វើឱ្យឧស្សាហកម្មក្នុងស្រុកខាតបង់ជិត ៥ពាន់លានដុល្លារក្នុងការផលិតកាលពីឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង