Img 1426
Swift cc time

អូស្ត្រាលីផ្ដល់ជំនួយ៥១,៧លានដុល្លារអូស្រ្តាលី សម្រាប់វិស័យសុខភាពនិងសំណង់នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកអគ្គរាជទូត កាង និង ឯកឧត្តម ជា សុផារ៉ា នៅទីស្នាក់ការក្រសួង

ភ្នំពេញ៖ ក្នុងជំនួបរវាងឯកអគ្គរាជទូត កាង និងឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៥ ឧសភា បានលើកឡើងពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់នៅកម្ពុជា។ ក្នុងនោះរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយជាទឹកប្រាក់សរុប ៥១,៧ លានដុល្លារអូស្រ្តាលី។

ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមគ្នាដាក់ចេញឱ្យដំណើរការនូវគោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ (WHS) នៅកម្ពុជាដែលត្រូវបានរៀបចំឡើងនៅទីស្នាក់ការក្រសួង។ នៅក្នុងគោលការណ៍នេះ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយជាទឹកប្រាក់សរុប ៥១,៧ លានដុល្លារអូស្រ្តាលី។

ជំនួយដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ឱ្យ មិនត្រឹមតែជួយទៅលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលចូលរួមក្នុងវិស័យសំណង់ប៉ុណ្ណោះទេ ថែមទាំងជួយបញ្ហាសុវត្ថិភាពសាធារណៈ និងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ផងដែរ៕

Khcct banner

អត្ថបទទាក់ទង