Yearendyearend1140x150

ការបាញ់ប្រហារនៅសាលាបឋមសិក្សារដ្ឋតិចសាស់មួយបានសម្លាប់មនុស្សជាច្រើននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បុគ្គលិកសង្គ្រោះបន្ទាន់ប្រមូលផ្តុំគ្នានៅជិតសាលាបឋមសិក្សា Robb បន្ទាប់ពីមានការបាញ់ប្រហារនៅ Uvalde រដ្ឋតិចសាស់ ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 © AP / Dario Lopez-Mills

តិចសាស់៖ យ៉ាងហោចណាស់សិស្ស ១៨ នាក់ និងគ្រូបង្រៀនម្នាក់ត្រូវបានបាញ់សម្លាប់នៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ កាលពីថ្ងៃអង្គារ ដោយជនសង្ស័យ អាយុ១៨ឆ្នាំ ភេទប្រុស បានបាញ់សម្លាប់ជីដូនខ្លួនឯង មុនពេលចូលទៅសាលាដើម្បីបន្តការបាញ់សម្លាប់។

អភិបាលរដ្ឋ Greg Abbott ពីមុនបានប្រកាសថា យ៉ាងហោចណាស់កុមារ ១៤ នាក់ត្រូវបានសម្លាប់ ភ្លាមៗ បន្ទាប់ពីមន្ទីរពេទ្យក្នុងតំបន់បានរាយការណ៍ថា មានកុមារជាច្រើននាក់ដែលរងរបួសដោយគ្រាប់កាំភ្លើង។

លោក Abbott បាននិយាយថា យ៉ាងហោចណាស់សិស្ស១៤នាក់ និងគ្រូបង្រៀនម្នាក់ ត្រូវបានបាញ់សម្លាប់យ៉ាងរន្ធត់។ លោក Abbott បានបន្តប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យមានឈ្មោះ Salvador Ramos បានបើកឡានទៅសាលាបឋមសិក្សា Robb ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បន្ទាប់ពីការបាញ់ប្រហារ ជនសង្ស័យ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។

មេប៉ូលីសក្រុង Uvalde លោក Pete Arredondo បានពណ៌នាការបាញ់ប្រហារនេះថាជា "ឧប្បត្តិហេតុគ្រោះថ្នាក់ដ៏ធំ" ដែលបានកើតឡើងប្រហែលម៉ោង ១១ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក។

នៅពេលបាញ់ប្រហារ សាលាបឋមសិក្សា Robb មានសិស្សថ្នាក់ទី ២ ដល់ទី ៤ ដោយជនសង្ស័យបានធ្វើសកម្មភាពតែម្នាក់ឯង ហើយបានស្លាប់ក្រោយការបាញ់តបតរបស់ប៉ូលីស។

បច្ចុប្បន្នគេដឹងតិចតួចអំពីអ្នកបាញ់សម្លាប់ ឬទំនាក់ទំនងរបស់គាត់ជាមួយសាលា។ ក្រុង Uvalde និងប៉ូលីសរដ្ឋ ក៏ដូចជាភ្នាក់ងារ FBI និង ATF កំពុងស៊ើបអង្កេតនៅកន្លែងកើតហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង