Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

តួកគីនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយនៅប្រទេសស៊ីរីក្នុងពេលឆាប់ៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
តួកគីនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយនៅប្រទេសស៊ីរីក្នុងពេលឆាប់ៗ ប្រភពរូប៖ RT

តួកគី៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសតួកគីនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយនៅភាគខាងជើងប្រទេសស៊ីរីនាពេលឆាប់ៗនេះ។ ទោះបីជាលោកមិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយក៏ដោយ ប៉ុន្តែការលុកលុយនេះទំនងជាសំដៅទៅលើតំបន់ដែលកាន់កាប់ដោយកងជីវពលឃឺដ។ ដោយលោក Erdogan បាននិយាយបែបនេះបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

យោងទៅតាមសារព័ត៌មាន AP លោក Erdogan បាននិយាយថា តួកគីនឹងចាត់វិធានការថ្មីឆាប់ៗនេះ ទាក់ទងនឹងផ្នែកមិនពេញលេញនៃគម្រោងដែលបានចាប់ផ្តើមនៅតំបន់សុវត្ថិភាពជម្រៅ ៣០ គីឡូម៉ែត្រ ដែលបានបង្កើតនៅតាមព្រំដែនភាគខាងត្បូងរបស់តួកគី។

ទីក្រុងអង់ការ៉ាបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសស៊ីរីចំនួនបីដងរួចមកហើយ ដោយចាប់ផ្តើមពីប្រតិបត្តិការ Euphrates Shield ក្នុងឆ្នាំ ២០១៦។ ការវាយលុយថ្មីៗបំផុតគឺ ប្រតិបត្តិការឆ្នាំ ២០១៩ ដែលត្រូវបានទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសង្រ្គាមពាក្យសម្តីរវាងលោក Erdogan និងប្រធានាធិបតីបារាំង Emmanuel Macron ។ តួកគីបច្ចុប្បន្នគ្រប់គ្រងផ្នែកខ្លះនៃអភិបាលក្រុង Aleppo, Raqqa និង Hasakah របស់ស៊ីរី។

កាលពីខែមុន ប្រទេសតួកគីក៏បានបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ដោយផ្តោតលើក្រុមជីវពលឃឺដនៅតំបន់ភាគខាងជើងនៃ Metina, Zap និង Avasin-Basyan នៅក្នុងអ្វីដែលខ្លួនហៅថាប្រតិបត្តិការ Claw-Lock ។ ទីក្រុងបាកដាដបានថ្កោលទោសប្រតិបត្តិការនេះថាជាការរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់។

ថ្មីៗនេះ លោក Erdogan បានសម្តែងការជំទាស់ចំពោះប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ដោយសារតែការពិតរដ្ឋាភិបាលទាំងពីរ បានផ្តល់សិទ្ធិជ្រកកោននយោបាយដល់សកម្មជនឃឺដមួយចំនួន ដែលតួកគីចាត់ទុកថាជាភេរវករ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង