រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានបំផ្លាញការបញ្ជូនអាវុធរបស់លោកខាងលិចដ៏ធំមួយនៅក្នុងតំបន់ Zhytomyr របស់អ៊ុយក្រែន ដោយប្រើមីស៊ីល Kalibr ដែលមានភាពជាក់លាក់ខ្ពស់។
ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើកញ្ចប់សព្វាវុធ និងបរិក្ខារយោធាដ៏ធំមួយដែលបញ្ជូនពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ហើយត្រូវបានធ្វើដំណើរទៅកាន់តំបន់ Donbass ភាគខាងកើត ដើម្បីជួយដល់កងទ័ពអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោករំពឹងថា នឹងមានប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ (MLRS) ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ។ លោកបន្តថា ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ នៅក្នុងប្រទេសផ្សេងទៀតនឹងក្លាយជា "គន្លឹះ" សម្រាប់អ៊ុយក្រែនក្នុងការផ្តួចផ្តើមគំនិត និងរំដោះទឹកដីរបស់ខ្លួន។
ជាមួយគ្នានេះ រដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសពីការចេញមូលនិធិពិសេសដើម្បីជួយក្នុងការស្តារអចលនទ្រព្យលំនៅដ្ឋានដែលខូចខាត ឬបំផ្លាញនៅក្នុងជម្លោះដែលកំពុងបន្ត៕