Cctimesw1140xh150cm copy

ចិនរិះគន់«ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក»របស់អាម៉េរិកនៅមុនកិច្ចប្រជុំកំពូលបួនប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអាទិត្យ បានរិះគន់ «ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)» ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ថា វាជាឧបករណ៍នយោបាយសម្រាប់សហរដ្ឋអាមេរិក ដើម្បីរក្សាសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងធ្វើឱ្យមានជម្លោះក្នុងតំបន់ប៉ុណ្ណោះ។

លោក Wang បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Bilawal Bhutto-Zardari នៅទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ដោយបានគូសបញ្ជាក់ថា រាល់គំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់គួរតែលើកកម្ពស់ពាណិជ្ជកម្មសេរី និងជៀសវាងពីការក្លែងបន្លំការការពារនិយម។

លោកបាននិយាយថា «ប្រទេសចិនក៏ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ ស្វាគមន៍គំនិតផ្តួចផ្តើមដែលអំណោយផលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែប្រឆាំងនឹងការប៉ុនប៉ងបង្កើតការបែកបាក់ និងការប្រឈមមុខគ្នា»។

លោកបាននិយាយនូវចំណុចសំខាន់៤ដូចជា ទីមួយ អាម៉េរិកគួរតែតស៊ូមតិពាណិជ្ជកម្មសេរី និងជៀសវាងពីការក្លែងបន្លំការការពារនិយម តាមរយៈការដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហើយអ្វីដែលសហរដ្ឋអាមេរិកគួរធ្វើ គោរពច្បាប់ពាណិជ្ជកម្ម ជាជាងចាប់ផ្តើមអ្វីដែលថ្មី និងធ្វើឱ្យខូចដល់ស្ថាបត្យកម្មកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលមានស្រាប់។

ទីពីរ អាម៉េរិកគួរតែរួមចំណែកដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាជាងធ្វើឱ្យខូចស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម។ ទីបីអាម៉េរិក គួរតែលើកកម្ពស់ការបើកចំហ និងកិច្ចសហប្រតិបត្តិការជាជាងបង្កើតការប្រឈមមុខដាក់គ្នាលើភូមិសាស្ត្រនយោបាយ។ ប្រសិនបើ IPEF ក្លាយជាឧបករណ៍នយោបាយសម្រាប់សហរដ្ឋអាមេរិកដើម្បីការពារអនុត្តរភាពសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួន នោះជាវិធីខុស។

ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសភាគច្រើននៅក្នុងតំបន់ ហើយផលប្រយោជន៍របស់វាមានការទាក់ទងគ្នាយ៉ាងខ្លាំងជាមួយនឹងប្រទេសដទៃទៀតនៅក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង