Cctime 6monthsfree desktop
Cc times  web banner kh (2)

អគ្គិភ័យឆាបឆេះរោងចក្រផលិតថ្នាំលាបនៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកពន្លត់អគ្គីភ័យព្យាយាមគ្រប់គ្រងភ្លើងនៅរោងចក្រ Karawa (Thailand) ក្នុងតំបន់ឧស្សាហកម្ម Amata City  កាលពីរសៀលថ្ងៃសៅរ៍ បុគ្គលិកពីរនាក់បានរងរបួស

បាងកក៖អគ្គិភ័យឆាបឆេះរោងចក្រផលិតថ្នាំលាបនៅថៃបណ្តាលឲ្យនិយោជិតពីរនាក់បានរងរបួសរលាកភ្លើង ម្នាក់របួសធ្ងន់ នៅពេលដែលអគ្គីភ័យបានឆាបឆេះនៅរោងចក្រផលិតថ្នាំលាបឧស្សាហកម្ម ក្នុងស្រុក Muang នៃខេត្ត Chon Buri កាលពីរសៀលថ្ងៃសៅរ៍។

លោក Pol Capt Suchaiyot Chuaykaew អនុប្រធានផ្នែកស៊ើបអង្កេតនៅស្ថានីយ៍ប៉ូលីស Don Hua Lo បាននិយាយថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅម៉ោងប្រហែល 2.30 រសៀលនៅរោងចក្រ Karawa (Thailand) Co នៅខាងក្នុងឧស្សាហកម្ម Amata City។ លោកបន្តថា រថយន្តពន្លត់អគ្គីភ័យចំនួន ១៥ គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ ត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ នៅខាងក្នុងរោងចក្រផលិតថ្នាំលាបឧស្សាហកម្ម ដោយរថយន្តពន្លត់អគ្គិភ័យបានចំណាយពេលជាង១ម៉ោងទើបអាចគ្រប់គ្រងបាន។

ដោយឡែក បុគ្គលិកប្រុសពីរនាក់បានរងរបួសក្នុងនោះម្នាក់ឈ្មោះ Suthep Chinram អាយុ៤៤ឆ្នាំ មានរបួសរលាកពេញខ្លួន។ Suthat Duangnate អាយុ១៨ឆ្នាំ ឆេះបន្តិច និងស្លាក់ផ្សែងពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា មានការផ្ទុះមួយខណៈពេលដែលកម្មករទាំងពីរនាក់កំពុងលាយប្រេង ហើយបន្ទាប់មកអណ្តាតភ្លើងបានឆាបឆេះឡើង។

ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះខណៈការខូចខាតមិនទាន់ត្រូវបានគេវាយតម្លៃនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង