Cctimesw1140xh150cm copy

អ៊ីស្រាអែល«រកឃើញជំងឺអុតស្វាឆ្លងលើកដំបូង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំងឺអុតស្វា

ហ្ស៊េរុយសាឡឹម៖ ជំងឺអុយស្វាយដែលបាននិងកំពុងបន្តវាយលុកលើបណ្តាលប្រទេសមួយចំនួន ពេលនេះបានរីករាលដាលដល់ប្រទេសអ៊ីស្រាអែលហើយ ហើយមន្រ្តីពាន់ព័ន្ធអីស្រាអែលបានបញ្ជាក់ថាខ្លួននិងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

មន្រ្តីអ៊ីស្រាអែលបានគូសបញ្ជាក់ថា ករណីនេះគឺរកឃើញពីបុរសម្នាក់ដែលមានអាយុ 30 ឆ្នាំដែលគាត់ បានត្រលប់មកពីដំណើរកម្សាន្តនៅអឺរ៉ុបខាងលិច នេះបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tel Aviv Sourasky ហើយ Ichilov ជាកន្លែងដែលគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនិងកំពុងបន្តតាមដានស្ថានភាព។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nitzan Horowitz បាននិយាយថា វ៉ាក់សាំងប្រឆាំងមេរោគឆ្លងផ្សេងៗត្រូវបានចាក់សម្រាប់បុគ្គលិកពេទ្យរួចជាស្រេច លោកបន្ថែមថាជំងឺមួយនេះពុំសូវមានហានិភ័យនៃការស្លាប់ខ្ពស់នោះទេ។លោក Nitzan Horowitz បានសង្គត់ធ្ងន់ថា "នេះមិនមែនជាជំងឺរាតត្បាតទេ ហើយក៏ពុំទាន់មានរបាយការណ៌នាមួយបញ្ជាក់ពីករណីស្លាប់ដោយសារជំងឺនេះនៅឡើយទេ" ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីវ៉ាក់សាំងនេះទេ ប៉ុន្តែវ៉ាក់សាំងជំងឺអុតស្វាយក៏អាចការពារពីជំងឺគ្រុនស្វាបានដែរ។

យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការផ្ទុះឡើងថ្មីៗនៃជំងឺអុតស្វានេះនៅក្នុងប្រទេសជាង ១០ ផ្សេងទៀតបញ្ជាក់ថាជំងឺនេះគឺពុំមែនជាជំងឺឆ្លងធ្ងន់ធ្ងរឡើយហើយ ករណីដែលបានបញ្ជាក់ ឬសង្ស័យច្រើនជាង ១០០ ត្រូវបានរាយការណ៍ ដែលភាគច្រើននៅអឺរ៉ុប។

គួរបញ្ជាក់ថាជំងឺ Monkeypox (អុតស្វា) គឺជាជំងឺឆ្លងដែលជាធម្មតាមានកម្រិតស្រាល ហើយជាជំងឺរាតត្បាតនៅតំបន់ភាគខាងលិច និងអាហ្វ្រិកកណ្តាល វាត្រូវបានរីករាលដាលដោយការទំនាក់ទំនងជិតស្និទ្ធ ដែលមានន័យថា វាអាចត្រូវបានគ្រប់គ្រងបានយ៉ាងងាយស្រួលតាមរយៈវិធានការដូចជាការនៅដាច់ដោយឡែកពីគេ និងអនាម័យ នៅពេលដែលករណីថ្មីត្រូវបានរកឃើញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង