
អ៊ីតាលី៖ ប្រជាជនអ៊ីតាលីរាប់រយនាក់ បានដើរតាមផ្លូវកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងនឹងជំនួយយោធាដល់អ៊ុយក្រែន និងបានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់។
ការតវ៉ាបានចាប់ផ្តើមចេញពីទីលានសាធារណរដ្ឋ ហើយបានលាតសន្ធឹងរហូតដល់ Colosseum។ ក្រុមអ្នកតវ៉ាបានកាន់បដា និងបានស្រែកពាក្យស្លោកនៃ«ការបញ្ឈប់ការផ្គត់ផ្គង់យោធាដល់អ៊ុយក្រែន»។
អ្នកចូលរួមបាននិយាយថា សង្រ្គាមនឹងមិនឈានដល់សន្តិភាពទេ ប្រសិនបើការផ្គត់ផ្គង់នៅតែបន្ត ហើយការសន្ទនាគួរតែត្រូវបានប្រើដើម្បីស្វែងរកសន្តិភាព។
អ្នកតវ៉ាម្នាក់បាននិយាយថា "ប្រទេសមួយចំនួនបានជ្រើសរើសសង្រ្គាមដើម្បីដោះស្រាយបញ្ហា ប៉ុន្តែយើងចង់រំលឹកឡើងវិញថា សង្រ្គាមនាំមកនូវការខូចខាត និងការស្លាប់។ ហើយប្រទេសដែលពាក់ព័ន្ធនឹងសង្រ្គាមនឹងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច"។
ការតវ៉ាក៏ត្រូវបានធ្វើឡើងក្នុងទីក្រុង Milan ទីក្រុង Florence និង Sicily ក្នុងថ្ងៃតែមួយដែរ៕