681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងកូវីដដូសទី៥ចាប់ពីថ្ងៃទី០៩ មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ប្រកាសឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៥ ដល់ប្រជាពលរដ្ឋខ្មែរ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២តទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយ ដែលមានគម្លាតរយៈពេល៣ខែ។

យោងតាមសារសំឡេងនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលបានចាក់ដូសទី៤ រួចហើយកន្លងមកនៅក្នុងប្រទេសកម្ពុជា មានដូចជា មន្រ្តីរាជការ អ្នកការទូត អ្នកសារព័ត៌មាន និងសិល្បករសិល្បការិនីជាដើម។សម្តេច បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះ តាមរយៈការការពារខ្លួន ចំពោះមុខជំងឺកូវីដ១៩ ដែលមិនទាន់បានបញ្ចប់ និងទទួលយកវ៉ាក់សាំង។

Khcct banner

អត្ថបទទាក់ទង