
បាងកក៖រដ្ឋមន្ត្រីឧស្សាហកម្មលោក Suriya Juangrungreangkit កាលពីថ្ងៃព្រហស្បតិ៍បានទទូចថាការហាមប្រាមលើការប្រើប្រាស់សារធាតុ Paraquat និង chlorpyrifos នឹងមិនត្រូវបានដកចេញទេ ចំពេលមានរបាយការណ៍គណៈកម្មាធិការជាតិគ្រោះថ្នាក់ (NHSC) កំពុងជំរុញឱ្យមានការពិនិត្យឡើងវិញលើការហាមឃាត់នេះ។
លោក ស៊ូរីយ៉ា ដែលជាប្រធានគណៈកម្មាធិការដែលទីបំផុតបានហាមប្រាមការប្រើថ្នាំបាញ់ស្មៅដែលមានសាធាតុពុលក្នុងឆ្នាំ ២០១៩ លោកបាននិយាយថា ការរឹតត្បិតនេះគឺផ្អែកលើភស្តុតាងដែលបង្ហាញថាថ្នាំសម្លាប់ស្មៅប៉ះពាល់ដល់សុខភាពមនុស្ស។ លោកបន្តថា ទោះបីជាលោកទទូចក៏ដោយ ការហាមប្រាមនឹងមិនត្រូវបានលុបចោលឡើយ។ ក្រសួងមានកាតព្វកិច្ចដើម្បីពិនិត្យមើលការហាមឃាត់នេះ បន្ទាប់ពីអ្នកគាំទ្រថ្នាំសំលាប់ស្មៅបានដាក់ញត្តិទៅ NHSC កាលពីថ្ងៃអង្គារ។ លោកបាននិយាយថា គណៈកម្មាធិការបានដឹងថា ការហាមប្រាមនេះនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារ។
យោងតាមប្រធាននាយកដ្ឋានការងារឧស្សាហកម្ម (DIW) លោក Wanchai Phanomchai ញត្តិនេះត្រូវបានដាក់ដោយកសិករមួយក្រុម ដែលអះអាងថាការហាមឃាត់នេះគឺផ្អែកលើព័ត៌មានមិនពិត។ លោកថា កសិករបានអះអាងថា ទិន្នន័យសំណល់ថ្នាំស្មៅដែលពិនិត្យដោយក្រសួងសុខាភិបាលសាធារណៈ និងក្រសួងកសិកម្ម និងសហករណ៍ គឺខុសគ្នានឹងទិន្នន័យដែលពិនិត្យដោយ NHSC។
ដោយឡែកប្រភពមួយនៅក្រសួងឧស្សាហកម្មបាននិយាយថា ការត្រួតពិនិត្យដែលបានគ្រោងទុករបស់ NHSC លើការហាមឃាត់នេះត្រូវបានបញ្ឈប់ដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha បន្ទាប់ពីគាត់ត្រូវបានជូនដំណឹងដោយអនុរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Mananya Thaiset ។ ឧត្តមសេនីយ ប្រាយុទ្ធ បានប្រាប់លោក ស៊ូរីយ៉ា ឲ្យទម្លាក់បញ្ហានេះ ហើយកុំលើកវាឡើងម្តងទៀត៕