
ហុងកុង៖ ផ្លូវដែកចិន-ឡាវ បានដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ បាននឹងកំពុងជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលអាស៊ានទៅកាន់អឺរ៉ុប ដោយផលិផលឥឡូវនេះអាចធ្វើដំណើរឆ្លងកាត់ប្រទេសចិន និងទៅដល់អាស៊ីកណ្តាល និងអឺរ៉ុបដោយឆ្លងកាត់ពីផ្លូវដែកចិន-ឡាវទៅកាន់សេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុបនៅទីក្រុង Guiyang នៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។
ភាពល្អប្រសើនេះ ធ្វើឡើងដោយប្រទេសចិន អះអាងថា បន្ទាប់ពីចំណងមិត្តភាពរបស់ចិនលើបណ្តាលប្រទេសអាស៊ានកាន់តែមានភាពស្អិតរមួត។
យោងតាមអាជ្ញាធរចិន បានគូសបញ្ជាក់ថា កុងតឺន័រចំនួនប្រាំដែលផ្ទុកផលិតផលកៅស៊ូពីប្រទេសវៀតណាមកាលពីថ្ងៃពុធបានចាកចេញពីកំពង់ផែដឹកជញ្ជូនក្នុងទីក្រុង Guiyang តាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ហើយត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Budapest ប្រទេសហុងគ្រីកន្លះខែក្រោយ។
ប្រភពដដែលបន្តថា បន្ទាប់ពីបានទៅដល់ប្រទេសចិនដោយការដឹកជញ្ជូនច្រើនមុខនៅលើផ្លូវដែកចិន-ឡាវ ផលិតផលពីបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាចឆ្លងកាត់តាមរយៈ Guiyang និងជិះរថភ្លើងដឹកទំនិញចិន-អឺរ៉ុបដើម្បីចាកចេញពីប្រទេសផងដែរ ហើយដំណើរការថ្មីនេះនឹងជួយបន្ធូរបន្ថយសម្ពាធសម្រាប់សហគ្រាសដោយសារតម្លៃដឹកជញ្ជូនអាចមានការប្រែប្រួលជាងពីមុន៕