Yearendyearend1140x150
Img 0571

ទ័ពព្រៃមីយ៉ាន់ម៉ាស្នើសុំជំនួយយោធាពីលោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីក្រសួងការពារជាតិ NUG (ជួរខាងក្រោយ កណ្តាល) ថតរូបជាមួយអ្នកប្រយុទ្ធទាហានព្រៃ

យ៉ាំងហ្គោន៖ មេបញ្ជាការការពាររដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាបានស្នើសុំជំនួយបរទេសដល់យុទ្ធជនតស៊ូប្រឆាំងនឹងយោធាដែលកំពុងគ្រប់គ្រង ដោយទាមទារការគាំទ្រដូចនឹងការផ្តល់ជូនដល់អ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់ទាហានរុស្ស៊ី ការប្រកាសស្នើសុំនេះធ្វើឡើងបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងរបបផ្តាច់ការរបស់មេដឹកនាំ មីន អ៊ុងឡាំង ហើយការតស៊ូគ្នារវាងទ័ពព្រៃមីយ៉ាន់ម៉ានិងទ័ពរដ្ឋាភិបាលក៏និងកំពុងបន្តយ៉ាងក្តៅគគុក។

លោក Yee Mon រដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) បានគូសបញ្ជាក់ថា ប្រជាជនអ៊ុយក្រែន និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា សុទ្ធតែកំពុងប្រយុទ្ធដើម្បីសេរីភាព និងប្រថុយជីវិតរបស់ពួកគេ។ លោកបន្តថាទ័ពព្រៃរបស់លោកពិបាកនិងធ្វើសង្រ្គាមជាមួយទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាដោយសារតែក្វះខាតសព្វាវុធ និងជំនួយថ្នាំផ្សេងៗថែមទៀតផង។

ទន្ទឹមនឹងនេះ កាលពីឆ្នាំមុន NUG ដែលជាសម្ព័ន្ធភាពប្រឆាំងរបបយោធា បានចាប់ផ្តើម "សង្រ្គាមការពារប្រជាជន" នៅតាមជនបទ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងការបង្រួបបង្រួមការគ្រប់គ្រង បន្ទាប់ពីការវាយលុកដ៏សាហាវរបស់ខ្លួនអស់រយៈពេលជាច្រើនខែមកលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ របបយោធាបានដាក់ឈ្មោះ NUG ថាជា "ភេរវករ"។

ជាមួយគ្នានេះដែរ ខណៈពេលដែលប្រទេសលោកខាងលិចបានថ្កោលទោសការកាន់កាប់យោធា និងអំពើហិង្សាជាបន្តបន្ទាប់នោះ គ្មានលទ្ធិប្រជាធិបតេយ្យលោកខាងលិចណាមួយបានទទួលស្គាល់ជាផ្លូវការនូវរបបយោធា ឬរដ្ឋាភិបាលឯកភាពជាតិ (NUG) ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ានោះទេ។ ផ្ទុយទៅវិញ បណ្តាប្រទេសលោកខាងលិចហាក់ដូចជាបានកំណត់ថា ទោះបីជាខ្វះអ្នកជំនាញក្នុងការដោះស្រាយជម្លោះក៏ដោយ ការបន្តពឹងផ្អែកលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការចរចាយឺតយ៉ាវសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាដែលត្រូវតែដោះស្រាយជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង