ក្រុងគៀវ៖ មេដឹកនាំអ៊ុយក្រែនព្រមទាំងមន្រ្តីរដ្ឋាភិបាលជួលមុខជាច្រើននាក់បាននាំគ្នាចូលរួមកាន់ទុក្ខអតីតប្រធានាធិបតីអ៊ុយក្រែនគឺលោក Leonid Kravchuk ដែលបានដឹកនាំប្រទេសទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ហើយបានទទួលមរណភាពនៅថ្ងៃទី ១០ ខែឧសភាក្នុងអាយុ ៨៨ ឆ្នាំ។
ប្រធានាធិបតីបច្ចុប្បន្នលោក Volodymyr Zelenskyy បានបង្ហាញអារម្មណ៍រំជួលចិត្តនៅពេលគាត់ដាក់កម្រងផ្កាពណ៌ស ពណ៌ផ្កាឈូកស្លេក និងពណ៌ស្វាយ ដោយមឈូសរបស់ Kravchuk ដែលត្រូវបានប៉ាក់ដោយទង់ជាតិពណ៌ខៀវ និងពណ៌លឿង។លោក Zelenskyy ត្រូវបានអមដំណើរដោយប្រពន្ធរបស់គាត់ អ្នកទាំងពីរស្លៀកពាក់ខ្មៅការចាកចេញរបស់អតីតមេដឹកនាំអ៊ុយក្រែននេះគឺជារឿងសោកសៅជាទីបំផុតសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនទាំងមូល។
ជាមួយគ្នានេះដែរនៅពីក្រោយពួកគេត្រូវបានគេដាក់រូបថតដ៏ធំរបស់លោក Kravchuk ដែលជាស្នាមញញឹមនៅលើបបូរមាត់របស់គាត់ដោយពិធីដែលបានរៀបចំនៅ Ukrainskii Dom ឬ Ukrainian House ត្រូវបានបើកជាសាធារណៈនៅកណ្តាលទីក្រុងគៀវ។
អតីតប្រធានាធិបតីម្នាក់ទៀត លោក Petro Poroshenko បាននិយាយថា "នេះគឺជាចុងបញ្ចប់នៃយុគសម័យមួយ" ខណៈដែលមន្ត្រីថ្នាក់អតីត និងបច្ចុប្បន្នបានគោរពដល់បុរសដែលបានដឹកនាំប្រទេសអ៊ុយក្រែនឆ្លងកាត់ដំណាក់កាលដំបូងនៃភាពជារដ្ឋបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ លោក Poroshenko ប្រធានាធិបតីពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ បានប្រាប់អ្នកយកព័ត៌មានថា "គាត់គឺជាបុរសដែលបានបង្កើតឯករាជ្យរបស់យើង កងទ័ពរបស់យើង ស្ថាប័នរបស់យើង"។
គួរបញ្ជាក់ថាលោក Leonid Kravchuk ដែលបានដឹកនាំប្រទេសអ៊ុយក្រែនដំបូងគេនិងទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ហើយបានទទួលមរណភាពនៅថ្ងៃទី ១០ ខែឧសភាក្នុងអាយុ ៨៨ ឆ្នាំ។ ការចាកចេញរបស់លោកនេះគឺជារឿងដ៏សោកសង្វេកមួយសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន៕