
ភ្នំពេញ៖ក្នុងឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ករណី ព្រមទាំង ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩ នាក់ ផងដែរ។នេះបើយោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៩។
ក្នុងរបាយការណ៍បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់(ស្រី៧២នាក់) ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជន បរទេស ចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាមេរិក៤នាក់ និងឥណ្ឌា១នាក់។
របារការណ៍ដ៏ដែល រៀបរាប់ថា សមត្ថកិច្ចបានធ្វើការ សង្គ្រោះជនរងគ្រោះបាន ចំនួន៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញជនរងគ្រោះ បានចំនួន២៩១ករណី៕