Cctimesw1140xh150cm copy

ចិនផ្ដល់អាហារូបករណ៍១០កន្លែងដល់និស្សិតកម្ពុជាសិក្សាមុខវិជ្ជាទេសចរណ៍ភាសាចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ វិទ្យាស្ថានទេសចរណ៍សៀងហៃ ដែលជាវិទ្យាស្ថានល្បីមួយនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន១០កន្លែងដល់និស្សិតកម្ពុជា សិក្សាលើមុខវិជ្ជា «ជំនាញទេសចរណ៍ភាសាចិន»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង ការសិក្សាលើមុខវិជ្ជា «ជំនាញទេសចរណ៍ភាសាចិន» ត្រូវសិក្សាតាមប្រព័ន្ធអនឡាញ (Online Class) ចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះតទៅ។ ដូចនេះបេក្ខជនដែលមានបំណងដាកើពាក្យសុំអាហារូបករណ៍ ត្រូវរួសរាន់បំពេញបែបបទ រួចផ្ញើត្រលប់មកវិញឱ្យបានមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ បេក្ខជនជ័យលាភីនឹងត្រូវប្រកាសតាមគេហទំព័រជាផ្លូវការរបស់ក្រសួងទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង