
កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីផ្នែកសុខភាពសាធារណៈកំពូលចំពោះ «អាកប្បកិរិយាមិនទទួលខុសត្រូវ» របស់ពួកគេ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបញ្ជាឱ្យកងកម្លាំងយោធារបស់ប្រទេសផ្តល់ជំនួយក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយកាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន បានចេញបញ្ជាមួយ «ស្តីពីស្ថិរភាពការផ្គត់ផ្គង់ថ្នាំភ្លាមៗនៅក្នុងទីក្រុងព្យុងយ៉ាង ដោយការចូលរួមពីកងកម្លាំងដ៏មានឥទ្ធិពលនៃផ្នែកវេជ្ជសាស្ត្រយោធានៃកងទ័ពប្រជាជន» នេះបើយោងតាម KCNA គ្រប់គ្រងដោយរដ្ឋ។
ទោះជាយ៉ាងណា វាមិនច្បាស់ថាតើយោធានឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីបញ្ឈប់ការរីករាលដាលនៃកូវីដ១៩ ប៉ុន្តែលោក គីម បានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការ ដើម្បីកែតម្រូវចំណុចងាយរងគ្រោះនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ថ្នាំ និងចាត់វិធានការខ្លាំងក្លាសម្រាប់ការដឹកជញ្ជូនថ្នាំ។
បទបញ្ជានេះកើតឡើងបន្ទាប់ពីលោក គីម បានត្អូញត្អែរថា ថ្នាំដែលបញ្ចេញចេញពីស្តុករបស់រដ្ឋ «មិនត្រូវបានផ្គត់ផ្គង់ដល់ប្រជាជនតាមរយៈឱសថស្ថានឱ្យបានត្រឹមត្រូវទាន់ពេលវេលា និង ស្មារតីបម្រើប្រជាជនដោយស្មោះស្ម័គ្រនោះទេ»។
ចំនួនអ្នកស្លាប់ជាផ្លូវការបានកើនឡើងដល់ ៥០ នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលចំនួនអ្នកឆ្លងសរុបមានលើសពី ១,២១៣,៥៥០ ខណៈមនុស្ស ៦៤៨,៦៣០ បានជាសះស្បើយ និងយ៉ាងហោចណាស់ ៥៦៤,៨៦០ កំពុងនៅដាច់ដោយឡែក ឬកំពុងទទួលការព្យាបាល នេះបើយោងតាមព្រឹត្តិបត្រដែលបានចេញផ្សាយជារៀងរាល់ថ្ងៃដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ការស្លាប់ភាគច្រើន ត្រូវបានស្តីបន្ទោសលើវេជ្ជបញ្ជាថ្នាំមិនត្រឹមត្រូវ ការប្រើថ្នាំជ្រុល និងករណីផ្សេងទៀតនៃ "ការធ្វេសប្រហែស" ដោយបុគ្គលិកសុខាភិបាល។ ប្រជាជនកូរ៉េខាងជើងប្រហែល ១.៣ លាននាក់ត្រូវបានគេនិយាយថា ត្រូវបានប្រមូលផ្តុំដើម្បីជួយ "សេវាព័ត៌មានអនាម័យ ការពិនិត្យ និងការព្យាបាល"។ ខណៈដែលក្រសួងសុខាភិបាលបាននិងកំពុងចងក្រងការព្យាបាលត្រឹមត្រូវ "គោលការណ៍ណែនាំ វិធីសាស្ត្រ និងយុទ្ធសាស្ត្រ"៕