Yearendyearend1140x150

ពលរដ្ឋតួកគីរាប់រយនាក់ធ្វើបាតុកម្មប្រឆាំង«វត្តមានយោធា»អង្គការណាតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពលរដ្ឋតួកគីរាប់រយនាក់ធ្វើបាតុកម្មប្រឆាំង«វត្តមានយោធា»អង្គការណាតូ ប្រភពរូប៖ ស៊ីស៊ីធីវី

តួកគី៖ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅភាគខាងត្បូងប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងចំពោះវត្តមានយោធារបស់អង្គការណាតូ ដែលនាំឱ្យមានការព្រួយបារម្ភពីការប្រហារគ្នានាំឱ្យមានការបង្ហូរឈាមដូចប្រទេសអ៊ុយក្រែន។

ក្រុមបាតុករ បានស្រែកពាក្យស្លោក និងកាន់បដាដែលសរសេរថា «អង្គការណាតូចេញទៅ ទឹកដីនេះគឺជារបស់យើង»។ អ្នកតវ៉ាខ្លះជឿថា NATO ដែលជាសម្ព័ន្ធមិត្តយោធា បាននាំឱ្យមានការបង្ហូរឈាមយ៉ាងច្រើននៅក្នុងតំបន់ជិតខាង។

ប្រទេសតួកគី បានចូលរួមជាមួយសម្ព័ន្ធភាពយោធាក្នុងឆ្នាំ ១៩៥២ ការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ដោយបានអំពាវនាវឱ្យមានការដកខ្លួន និង បិទមូលដ្ឋានទ័ពមិនបានបញ្ចប់ឡើយ។សហរដ្ឋអាម៉េរិក បានប្រើប្រាស់មូលដ្ឋានទ័ពអាកាស Incirlik រួមជាមួយនឹងប្រទេសតួកគី ដោយសំអាងហេតុផងថា ឈរជើងដើម្បីការពារស្លាបខាងត្បូងនៃអង្គការណាតូ។

ក្រុមបាតុករនិយាយថា មូលដ្ឋានទ័ពអាកាស Incirlik តែងតែត្រូវបានប្រើប្រាស់ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសជុំវិញ ដែលនាំឱ្យមានព្រឹត្តិការណ៍បង្ហូរឈាម។ មូលដ្ឋានក៏មានអាវុធនុយក្លេអ៊ែរផងដែរ ដូច្នេះមូលដ្ឋានបែបនេះគួរតែត្រូវបានបិទ។ អាវុធទាំងនេះបានធ្វើឱ្យប្រទេសរបស់យើងក្លាយជាគោលដៅ ហើយតួកគីអាចនឹងត្រូវបានវាយប្រហារដោយប្រទេសផ្សេង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង