
អាឡឺម៉ង់ពិចារណាកាត់បន្ថយរយៈពេលបំភ្លឺអំពូលតាមដងផ្លូវដោយសារគ្មានលទ្ធភាពប្លង់ថ្លៃអគ្គិសនី ប្រភពរូប៖ Energy Live News
អាឡឺម៉ង់៖ ដោយសារការកើនឡើងនៃតម្លៃថាមពលនាពេលថ្មីៗនេះ កន្លែងជាច្រើនក្នុងប្រទេសអាឡឺម៉ង់មិនមានលទ្ធភាពប្លង់ថ្លៃអគ្គិសនីខ្ពស់បាន ដូច្នេះពួកគេកំពុងពិចារណាកាត់បន្ថយពេលវេលាបំភ្លឺរបស់អំពូលតាមដងផ្លូវ។
លោក Alexander Handschu បុគ្គលិកនៃសមាគមទីក្រុង និងផ្នែករដ្ឋបាលអាល្លឺម៉ង់ បានប្រាប់ សារព័ត៌មាន Deutsche Presse ថាទីក្រុង និងទីប្រជុំជនជាច្រើនកំពុងពិភាក្សាអំពីដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីសន្សំសំចៃថាមពល និងសន្សំប្រាក់ ហើយការបន្ថយរយៈពេលបំភ្លឺរបស់អំពូលតាមដងផ្លូវ គឺគ្រាន់តែជាវិធានការមួយប៉ុណ្ណោះ។ យោងតាមការប៉ាន់ប្រមាណរបស់នាយកដ្ឋានសេដ្ឋកិច្ច ការប្រើប្រាស់អគ្គិសនីនៃអំពូលតាមដងផ្លូវ មានការចំណាយហិរញ្ញវត្ថុក្នុងទីក្រុងខ្ពស់រហូតដល់ ៦០% ។
ទីក្រុង Weimar ភាគខាងកើតបានប្រកាសថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ភ្លើងតាមដងផ្លូវនឹងបើកកន្លះម៉ោង និងបិទកន្លះម៉ោង។ វិធានការថ្មីនេះ ត្រូវបានគេរំពឹងថានឹងសន្សំសំចៃអគ្គិសនីបាន ១០០,០០០ គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ នេះបើយោងតាមការប៉ាន់ស្មានរបស់សាលាក្រុង។
ទីក្រុងភាគខាងលិចនៃទីក្រុង Mainz ធ្លាប់បានប្រកាសថា រយៈពេលបំភ្លឺនៃអំពូលតាមដងផ្លូវ នៅក្នុងតំបន់មួយចំនួននឹងត្រូវកាត់បន្ថយ ៥០% ហើយឥឡូវនេះវាកំពុងពិចារណាថាតើ ត្រូវកាត់បន្ថយរយៈពេលបំភ្លឺបន្ថែមទៀតដែរឬទេ។ ទីក្រុងក៏មានគម្រោងប្រើប្រាស់បច្ចេកវិទ្យា sensing ដើម្បីធ្វើឲ្យភ្លើងតាមដងផ្លូវអាចបើកបានតែនៅពេលដែលអ្នកថ្មើរជើង ឬរថយន្តឆ្លងកាត់ ហើយបិទដោយស្វ័យប្រវត្តិនៅពេលដែលគ្មាននរណាម្នាក់នៅទីនោះ។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងភាគខាងកើតដូចជាទីក្រុង Leipzig និង Dresden នៅតែមានការបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើអនុវត្តវិធានការការបន្ថយរយៈពេលបំភ្លឺតាមដងផ្លូវ៕