Cctimesw1140xh150cm copy

អាម៉េរិកប្រកាសការពារភាព«រឹងមាំ និង ឯករាជ្យ»របស់វៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Antony Blinken ជួបជាមួយលោក Pham Minh Chinhក្នុងទីក្រុងវ៉ាស៊ីតោនសហរដ្ឋអាម៉េរិក។

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានប្រកាសការពារ និង គាំទ្រភាព "រឹងមាំ ឯករាជ្យ និងវិបុលភាព" ក្នុងប្រទេសវៀតណាម ហើយប្តេជ្ញាសហការជាមួយគ្នាបន្តទៀតក្នុងគ្រប់វិស័យ។ការប្រកាសនេះធ្វើឡើងក្នុងពេលលោក Blinken ជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។

នៅចំពោះមុខមេដឹកនាំវៀតណាម លោក Antony Blinken បានគូសបញ្ជាក់ថា អាម៉េរិកក្នុងនាមជាប្រទេសអភិវឌ្ឍន៍ឈានមុខគេ មានបំណងចង់សហការ និងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ លើវិស័យជាច្រើន រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការការពារជំងឺ និង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Antony Blinken បានឯកភាពជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយក្នុងចំណោមរដ្ឋនានា ដោយមិនប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះ ដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ; ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោក Antony Blinken បានសង្កត់ធ្ងន់ថា អាម៉េរិកគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម ហើយគោលនយោបាយរបស់ខ្លួន ក្នុងការគាំទ្រប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ និង វិបុលភាព គឺត្រូវបានកោតសរសើរយ៉ាងជ្រាលជ្រៅ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម បានអរគុណអាម៉េរិកដែលបានផ្តល់វ៉ាក់សាំង Covid-19 ជិត ៤០ លានដូសតាមរយៈបណ្តាញទ្វេភាគី និង យន្តការ Covax ទៅកាន់វៀតណាមកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុតរបស់ខ្លួន ក្នុងអំឡុងពេលជំងឺរាតត្បាត។

បើតាមលោក Pham Minh Chinh ទំនាក់ទំនងរវាងអាម៉េរិកបានឆ្លងកាត់ការឡើងចុះជាច្រើន ប៉ុន្តែសម្រេចបាននូវភាពវិជ្ជមានជាច្រើន រួមទាំងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់អាម៉េរិកកាលពីប្រាំពីរឆ្នាំមុនផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងប្រទេសវៀតណាម និងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើង ​ក្នុង​ឆ្នាំ​១៩៩៥ ហើយប្រវត្តិសង្គ្រាមជាច្រើនជាមួយគ្នា។តែក្រោយមកព្រឹត្តិការណ៍សំខាន់ៗថ្មីៗក្នុងទំនាក់ទំនងទ្វេភាគីបានវិលមករកភាពល្អប្រសើដោយភាគីអាម៉េរិក  លុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធដ៍សាហាវទៅកាន់ប្រទេសវៀតណាម ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតី Barack Obama ក្នុងខែឧសភា ឆ្នាំ ២០១៦ និងការបញ្ជូននាវាផ្ទុកយន្តហោះ USS Carl Vinson ទៅកាន់ទីក្រុង Da Nang ក្នុងខែមីនា ឆ្នាំ ២០១៨។ចំណែកពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ៤៥០ លានដុល្លារក្នុងឆ្នាំ ១៩៩៤ និងកើនឡើង ១១១.៥៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង