Yearendyearend1140x150

សិង្ហបុរីវិនិយោគ៥៤០លានដុល្លារក្នុងវិស័យថាមពលនៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន SP Group នៅរោងចក្រ Vinamilk ក្នុងខេត្ត Lam Dong ភាគកណ្តាល

ហូជីមិញ៖ ក្រុមហ៊ុន SP Group ដែលជាក្រុមហ៊ុនចែកចាយអគ្គិសនី និងឧស្ម័នរបស់រដ្ឋសិង្ហបុរី បានប្រកាសវិនិយោគចំនួន ៧៥០ លានដុល្លារសិង្ហបុរី (៥៤០ លានដុល្លារអាមេរិក) លើថាមពល ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសវៀតណាម។ការប្រកាសនេះធ្វើឡើងនៅ ក្នុងកិច្ចប្រជុំសារ ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សម្សិលមិញនេះដើម្បីផ្តល់នូវដំណោះស្រាយសម្រាប់ទាំងវិស័យសាធារណៈ និងឯកជនដល់វៀតណាម។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SP Group លោក Stanley Huang បាននិយាយនៅក្នុងកិច្ចប្រជុំសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននឹងគាំទ្រការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ថាមពលបៃតងដោយផ្តល់នូវដំណោះស្រាយសម្រាប់ទាំងវិស័យសាធារណៈ និងឯកជន។ លោកបន្ថែមថាគោលដៅគឺ "អាចធ្វើទៅបានទាំងស្រុង" ចាប់តាំងពីតម្រូវការថាមពលពន្លឺព្រះអាទិត្យត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ៦-៧ ភាគរយក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ លោកបានសង្គត់ធ្ងន់ថាក្រុមហ៊ុនលោកត្រូវបានលើកទឹកចិត្តដោយការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០ ។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន BCG Energy Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bamboo Capital របស់វៀតណាម។

គួរបញ្ជាក់ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះបានប្រកាសពីការចាប់ដៃគ្នាជាមួយ Vinamilk ដែលជាក្រុមហ៊ុនទឹកដោះគោដ៏ធំបំផុតរបស់វៀតណាម ដើម្បីដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលមានទំហំ ២៥ មេហ្គាវ៉ាត់នៅរោងចក្រចំនួន ៩ និងកសិដ្ឋានចំនួន ៧៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង