Cctimesw1140xh150cm copy

កូរ៉េខាងជើង«ផ្ទុះជំងឺគ្រុនក្តៅចំឡែកជាង៣៥ ម៉ឺនករណី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មេដឹកនាំកូរ៉េខាងជើង គឹម ចុងអ៊ុន

ព្យុងយ៉ាង៖ទីភ្នាក់ងារKCNA បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា នៅក្នុងប្រទេសកូរ៉េខាងជើងមានករណីអ្នកកើនជំងឺគ្រុនក្តៅថ្មីជាង១៨,០០០ករណី ហើយរហូតមកដល់ពេលនេះ មានជាងមនុស្សជាង១៨៧,៨០០នាក់ត្រូវបានទទួលការព្យាបាលដោយដាក់ដាច់ដោយឡែក។

យោងតាម សារព័ត៌មាន KCNA ចាប់តាំងពី ចុងខែ មេសា មកមានជំងឺគ្រុនក្តៅ ពុំទាន់ដឹងមូលហេតុច្បាស់បានផ្ទុះឡើងនៅទូទាំងប្រទេសកូរ៉េខាងជើងនិងបន្តរាលដាលយ៉ាងលឿន ។ មកដល់ពេលនេះមានអ្នកជំងឺគ្រុនក្តៅជាង ៣៥ម៉ឺននាក់ហើយក្នុងនោះមានជាង១៦២ ២០០នាក់បានជាសះស្បើយ។

នាយកដ្ឋានបង្ការជំងឺរាតត្បាតកូរ៉េខាងជើងកាលពីថ្ងៃទី ៨ ខែឧសភានេះ បានយកសំណាកអ្នកជំងឺមួយចំនួនដែលមានរោគសញ្ញាគ្រុនក្តៅនៅទីក្រុងព្យុងយ៉ាងទៅពិសោធន៌ ហើយបានរកឃើញថាមនុស្សមួយចំនួនបានឆ្លងមេរោគ អូមីក្រុង ។ នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបានរាយការណ៍ពីករណីពីជំងឺកូវិដ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតជំងឺកូវិដមក។

គួរបញ្ជាក់ថាបន្ទាប់ពីការផ្ទុះអូមីក្រុងគណបក្សពលករកូរ៉េបានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១២ ហើយបានសម្រេចចិត្តដាក់វិធានការបង្ការជំងឺរាតត្បាតថ្មីដល់កម្រិតខ្ពស់បំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង