ភ្នំពេញ៖ ស្ថានទូតរុស្សីប្រចាំកម្ពុជាបានបញ្ជក់ថា ណាតូ នឹងអាម៉េរិកជាអ្នកបង្ខំឲ្យរុស្សីបើកប្រតិបត្តិការពិសេសរបស់ខ្លួនលើអ៊ុយក្រែន ដោយសារតែសន្តិសុខរបស់រុស្សីត្រូវបានរងការគំរាមគំហែងពីសំណាក់ក់លោកខាងលិច។ ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានស្តីពី« ស្ថានការណ៌វិវឌ្ឍន៌ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន» ដែលកម្មវិធីនេះបានរៀបចំឡើងដោយស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជា។
ស្ថានទូតរុស្សីប្រចាំនៅកម្ពុជា បានថ្លែងថាប្រតិបត្តិការពិសេសដែលរុស្សីបានបើកទៅលើប្រទេសអ៊ុយក្រែន គឺដោយសារតែអាម៉េរិក នឹងសម្ព័ន្ធមិត្តរបស់ខ្លួនព្រមទាំងអង្កការណាតូជានាក់ដុតភ្លើងឲ្យឆេះ មិនត្រឹមតែប៉ុណ្ណោះទូតរុស្សីបន្ថែមថា អាម៉េរិក នឹងណាតូមានចេតនាយកអ៊ុយក្រែនធ្វើជាស្ពានចម្លងដើម្បីព្យាយាមរំលោភលើសន្តិសុខនៃប្រទេសរុស្សី។
ស្ថាតទូតរុស្សីប្រចាំកម្ពុជាបានសង្គត់ធ្ងន់ថា គោលដៅនៃប្រតិបត្តិការពិសេសរបស់រុស្សីលើអ៊ុយក្រែនគឺដើម្បីធានានឹងរក្សាសន្តិសុខរបស់រុស្សី ហើយប្រតិបត្តិការពិសេសនេះទៀតសោតគឺគោលដៅដើម្បីកម្ទេចទាហានអ៊ុយក្រែនតែប៉ុណ្ណោះដោយមិនផ្តោតទៅលើជនស៊ីវិលឡើយ។
ស្ថាទូតរុស្សីប្រចាំកម្ពុជាបានបញ្ជាក់ថាប្រជាជនអ៊ុយក្រែនប្រហែលមួយលាននាក់ជាងត្រូវបានជម្លៀសចេញអីអ៊ុយក្រែន ហើយបន្តចូលជ្រកនៅប្រទេសរុស្សីដោយសុវត្ថភាពព្រមទាំងទទួលបានការយកចិត្តទុកដាក់បន្ថែមពីរុស្សីថែមទៀតផង។
គួរបញ្ជាក់ថា រុស្សីបានបើប្រតិបត្តិការពិសេសរបស់ខ្លួនឈ្លានបានលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈដោយរុស្សីទទូចថាការឈ្លានពាននេះគឺដើម្បីធានាសន្តិសុខ នឹងសុវត្ថភាពដល់ប្រជាជនរុស្សីដែលត្រូវបានអ៊ុយក្រែនធ្វើបាបនៅតំបន់ផ្តាច់ខ្លួន Donbass និង Luhanst៕