Yearendyearend1140x150

រុស្សីប្តេជ្ញាពង្រឹងសម្ព័ន្ធមិត្តជាមួយកម្ពុជា ទោះកម្ពុជាមិនគាំទ្រការឈ្លានពានលើអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សម្តេចជួបជាមួយមេដឹកនាំរុស្សីកាលពីកន្លងទៅ

ភ្នំពេញ៖ ស្ថានទូតរុស្សីប្រចាំក្រុងភ្នំពេញ បានបង្ហាញពីជំហររបស់ខ្លួនថា នឹងបន្តរក្សាកិច្ចសហប្រតិ្តបត្តិការទ្វេភាគឺ ព្រមទាំងរក្សាទំនាក់ទំនងរវាងកម្ពុជានឹងរុស្សីឲ្យបានល្អជាទីបំផុត។ ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានស្តីពី« ស្ថានការណ៌វិវឌ្ឍន៌ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន» ដែលកម្មវិធីនេះបានរៀបចំឡើងដោយស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសិទសារព័ត៌មានស្តីពី «ស្ថានការណ៌វិវឌ្ឍន៌ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន» ដែលកម្មវិធីនេះបានរៀបចំឡើងដោយស្ថានទូតរុស្សីប្រចាំប្រទេសកម្ពុជា មន្រ្តីទូតរុស្សីប្រចាំក្រុងភ្នំពេញ បានគូសបញ្ជាក់យ៉ាងច្បាស់ថា គោលជំហររុស្សីនៅលើអាស៊ាន គឺនៅតែបន្តរក្សាទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការរវាងគ្នាបើទោះបីជាបណ្តាលប្រទេសអាស៊ានមួយចំនួនមិនគាំទ្រក្នុងកិច្ចប្រតិបត្តិការពិសេសរបស់រុស្សីលើអ៊ុយក្រែនក៏ដោយ។ មន្រ្តីទូតបន្តថាប្រតិបត្តិការពិសេសរបស់រុស្សីនឹងបិទបញ្ចប់ឆាប់ៗនេះដោយនឹងពាំនាំយកទាំងជ័យជំនះជូនប្រទេសរុស្សីថែមទៀតផង។

ទាក់ទងទំនាក់ទំនងជាមួយកម្ពុជាវិញ មន្រ្តីទូតរុស្សីក៏បានបញ្ជាក់អំពីទំនាក់ទំនងកាទូតរវាងកម្ពុជានឹងរុស្សីផងដែរ ដោយរុស្សីនឹងកម្ពុជានឹងប្រារព្ធខួបលើកទី ៦៦ នៃទិវាការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។លោកបន្ថែមថា ចាប់តាំងពីឆ្នាំ ១៩៥៦ សហភាពសូវៀតបានជួយព្រះរាជាណាចក្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាច្រើន ព្រមទាំងសក្ដានុពលវិទ្យាសាស្ត្រ ការកសាងប្រទេសកម្ពុជាឡើងវិញក្រោយរំដោះពីខ្មែរ របបប្រល័យពូជសាសន៍ក្រហម ក៏ដូចជាការឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១។

ស្ថានទូតរុស្សីក៏បានបញ្ជាក់ថារុស្សីនៅតែរក្សាបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានឹងរុស្សីឲ្យបានកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា កម្ពុជាបានប្រកាសមិនគាំទ្រការឈ្លានពានរុស្សីលើអ៊ុយក្រែនទេការប្រកាសរបស់កម្ពុជានេះក៏មានការបន្តដាក់ទណ្ឌកម្មលើរុស្សីពីលោកខាងលិចព្រមទាំងសហភាពអ៊ឺរ៉ុបថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង