Yearendyearend1140x150
Img 0571

កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ៥ថ្ងៃជាប់គ្នា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

វ៉ាស៊ីនតោន៖ សម្ដេច ហ៊ុន សែន នៅក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា នាព្រឹកថ្ងៃទី១២ ឧសភា (ម៉ោងនៅប្រទេសកម្ពុជា) បានមានប្រសាសន៍ថា រយៈពេល ៥ថ្ងៃ មកនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ។ នោះក៏ដោយសារការអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ឱ្យចប់តាមតំបន់នីមួយៗឱ្យរួចរាល់ ទើបបន្តទៅតំបន់ផ្សេង។

នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនា ដែលនាំឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នានេះ មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីសូម្បីតែម្នាក់។ នេះបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន៕






ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង