
វ៉ាស៊ីនតោន៖ ប្រេងឆៅមានការប្រែប្រួលតម្លៃយ៉ាងខ្លាំងនៅក្នុងពាណិជ្ជកម្មអាស៊ីនៅដើមថ្ងៃពុធនេះ ដោយរក្សាតម្លៃធ្លាក់ចុះជាងពីមុនដែលបណ្តាលមកពីហានិភ័យនៃតម្រូវការពីវិបត្តិសេដ្ឋកិច្ច និងលើភាពមិនច្បាស់លាស់អំពីការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីដោយសហភាពអឺរ៉ុប។ ប្រេងឆៅ Brent បានធ្លាក់ចុះ ៨៦ សេន ឬ ១.១ ភាគរយ នៅត្រឹម ១០១.៦០ ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង 0002 GMT ។ ប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ៨០ សេន ឬ ០.៨ ភាគរយ មកនៅត្រឹម ៩៨.៩៦ដុល្លារក្នុងមួយបារ៉ែល។
គណៈកម្មាការសហភាពអឺរ៉ុបបានពន្យារពេលធ្វើសកម្មភាពលើសំណើរដើម្បីបិទប្រេងរុស្ស៊ីដោយសារតែដង្ហើមប្រេងរុស្សីគឺជាអាយុជីវិតរបស់លោកខាងលិចផងដែរ។ ហុងគ្រីបានលូកដៃចូលក្នុងក្រុមប្រឆាំង ហើយប្រទេសអឺរ៉ុបផ្សេងទៀតបានសម្តែងការព្រួយបារម្ភថាសេដ្ឋកិច្ចរបស់ពួកគេអាចរងទុក្ខវេទនា ប្រសិនបើការនាំចូលប្រេងពីរុស្ស៊ីត្រូវបានកាត់បន្ថយបន្ថែមទៀត។
បើតាម លោក Jim Ritterbusch ប្រធានក្រុមហ៊ុន Ritterbusch និងសហការីនៅទីក្រុង Galena រដ្ឋ Illinois បាននិយាយថា "ទីផ្សារបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការហាមឃាត់ទាំងស្រុងរបស់សហភាពអឺរ៉ុបលើប្រេងរបស់រុស្ស៊ី ប្រសិនបើតម្លៃប្រេងឆៅនឹងកើនឡើងគួរឱ្យកត់សម្គាល់ពីកម្រិតបន្ទាន់ភ្លាមៗនោះពិភពលោកនឹងប្រឈមនឹងបញ្ហារួមគ្នា"៕