ភ្នំពេញ៖ កាកបាទក្រហមកម្ពុជានៅក្នុងទិវាកាកបាទក្រហមអន្តរជាតិបានទទួលនូវជំនួយថវិការហូតទៅដល់ជាង ១៦លានដុល្លារអាមេ៉រិក។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ថ្លែងសារសម្លេងពីទីក្រុងសេអ៊ូល ថ្លែងអំពីដំណើរឆ្ពោះទៅកាន់ សហរដ្ឋអាមេរិក នៅថ្ងៃទី១០ឧសភានេះ។
សម្តេច ហ៊ុន សែន បានចាត់ទុកថាជាការទទួលបានជំនួយដ៏ធំនៅក្នុងដំណាក់កាលកូវីដ ដែលកម្ពុជាមិនអាចចូលរួមក្នុងការប្រារព្ធទិវាបានដោយផ្ទាល់ ប៉ុន្តែបែរជាសប្បុរសជនគឺបានចូលរួមវិភាគទានសម្រាប់កាកបាទក្រហមកម្ពុជាបានយ៉ាងល្អប្រសើរ។ សម្តេចបានអរគុណដល់សប្បុរសេជន និងជនរួមជាតិបានចូលរួមបរិច្ចាគដល់កាកបាទក្រហមកម្ពុជា ដែលផ្តល់ឳកាសឲ្យកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ដើម្បីជួយជនក្រីក្របន្តទៅទៀត៕